ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​ជាង ១១​ពាន់​លាន​ដុ​លា្ល​រ ទៅកាន់ ១៤៧​ប្រទេស​ក្នុង​ឆ្នាំ​២០១៨
24, Dec 2018 , 8:59 pm        
រូបភាព
រូបភាពបានពីកំពុងផែ​ស្វយ័ត ក្រុងព្រះសីហនុ
រូបភាពបានពីកំពុងផែ​ស្វយ័ត ក្រុងព្រះសីហនុ
​ភ្នំពេញ​៖ ការនាំចេញ​របស់​កម្ពុ​ជា ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ១១ ២១៤​លាន​ដុល្លារ ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ដែលមាន ១០ ៧៧៧​លាន​ដុ​លា្ល​រ​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ថ្មី​ឆ្នាំ​២០១៩ របស់​ក្រសួងពាណិជ្ជកម្ម​។​

 
​ចំនួន​នាំចេញ​នេះ មានការ​កើនឡើង​១០​ភាគរយ ដែល​បាន​ពី​កំណើន​នៃ​វិស័យ​កាត់ដេរ និង​ការនាំចេញ​ផលិតផល​កសិកម្ម ឧស្សាហកម្ម តាមរយៈ​ការបើក​ច្រក​ទីផ្សារ​នាំចេញ​ទៅកាន់ ១៤៧​ប្រទេស​នៅ​ទូទាំង​ពិភពលោក​។ នេះ​ជាការ​លើកឡើង របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៤​ធ្នូ ឆ្នាំ​២០១៨​។ 


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៩ ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
 
​លោក​បន្ថែម​ដូច្នេះ​ថា​៖«​សមិទ្ធិផល​ទាំងអស់នេះ​បាន​បង្ហាញថា ក្រសួងពាណិជ្ជកម្ម​បាន​ចូលរួមចំណែក យ៉ាងសកម្ម​ក្នុងការ​រក្សា និង​ពង្រីក​កំណើន​សេដ្ឋកិច្ចជាតិ​ដែល​តាម​ការប៉ាន់ស្មាន គឺមាន​អត្រា​ប្រមាណ​៧,៣​ភាគរយ​នៅ​ឆ្នាំ​២០១៨»​។​


 
​ដោយឡែក​កម្ពុជា​នាំចូល​ក្នុង​ទឹកប្រាក់​ចំនួន ១៣ ៧៧១​លាន​ដុ​លា្ល​រ​នៅ​ឆ្នាំ​២០១៨​នេះ​។ សរុបមក កម្ពុ​ជាមាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​សកលលោក​ចំនួន ២៤ ៩៨៥​លាន​ដុ​លា្ល​រ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន ២៣ ៧៩៦​លាន​ដុល្លារ​៕
 

Tag:
 ទំហំ​ពាណិជ្ជកម្ម​
  ផលិតផល​
  នាំចេញ​-​នាំចូល​
© រក្សាសិទ្ធិដោយ thmeythmey.com