ជាតិ
សេដ្ឋកិច្ច
ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ថយចុះជាង១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨ លោក ថេង ច័ន្ទសង្វារ ឡើងអានរបាយការណ៍ ក្នុងសន្និបាតប្រចាំឆ្នាំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។ រូបពីក្រសួងដែនដី
× ក្នុងឆ្នាំ២០១៨ ទិន្នន័យអំពីវិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា មានជិត៣ពាន់គម្រោង ដែលទុនវិនិយោគ មានតម្លៃជាង៥ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ ដែលអានដោយលោក ថេន ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និង លើកទិសដៅការងារឆ្នាំ២០១៩។
របាយការណ៍ដដែល បានបង្ហាញថា កាលពីឆ្នាំ២០១៧ វិស័យសំណង់នៅកម្ពុជា មានជាង៣ពាន់គម្រោង ដែលទុនវិនិយោគ មានតម្លៃជាង៦,៤ ពាន់លានដុល្លារ។ ផ្អែកតាមទិន្នន័យនេះ ការវិនិយោគលើវិស័យសំណងក្នុងឆ្នាំ២០១៨ មានការធ្លាក់ចុះ ដល់ទៅជាង១៨ភាគរយ ដែលគិតជាទឹកប្រាក់ មានការថយចុះជាង១ពាន់លានដុល្លារ។
របាយការណ៍ខាងលើ បានបង្ហាញទៀតថា សំណង់លំនៅឋាន អគារខ្ពស់ៗ និងបុរីក្នុងឆ្នាំ២០១៨នេះ មានជាង២ពាន់គម្រោង លើផ្ទៃដី៤,៦លានម៉ែត្រការ៉េ ដោយមានទុនវិនិយោគជិត២ពាន់លានដុល្លារ។
ប្រភពដដែល បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង នៅរាជធានីភ្នំពេញ មានជាង១០០អគារ ហើយបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅរាជធានីភ្នំពេញ មាន២៨ទីតាំង៕
Tag:
ក្រសួងដែនដី
វិស័យសំណង់
© រក្សាសិទ្ធិដោយ thmeythmey.com