ជាតិ
សត្វស្លាបនៅតំបន់អភិរក្ស«ព្រែកទាល់»កើនឡើង៣០ភាគរយ រូបភាពពីAKP
× ភ្នំពេញ៖ តំបន់អភិរក្ស «ព្រែកទាល់» ដែលមានទីតាំងនៅកណ្តាលបឹងទន្លេសាប ខេត្តបាត់ដំបង មានសត្វស្លាប១១០ប្រភេទរស់នៅទីនោះ និងបានកើនឡើង៣០ភាគរយ ក្នុងឆ្នាំ២០១៨ បើធៀបទៅនឹង២ឆ្នាំមុខ។ នេះបើតាមសារព័ត៌មានជាតិ(AKP)។
លោក កប បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បាននិយាយថា ការកើនឡើងនេះ ដោយសារនៅតំបន់នេះ ប្រមូលផ្តុំសត្វស្លាបនានាមករស់នៅ។ ម្យ៉ាងវិញទៀត នៅតំបន់ទីនេះសម្បូរទៅត្រី ដែលជាចំណីរបស់បក្សីទាំងនោះ។
រូបភាពពីAKP
លោកបានបញ្ជាក់ថា សត្វស្លាបដែលមានរស់នៅក្នុងតំបន់អភិរក្សនេះតែម្តង បានកើន ២០ភាគរយ បានពីការបន្តពូជ និង១០ភាគរយទៀត បានមកពីការចូលមករស់នៅពីតំបន់ផ្សេងៗ៕
Tag:
ជាតិ
សត្វស្លាប
អភិរក្ស
តំបន់
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com