ជាតិ
សេដ្ឋកិច្ច
ធនាគារ​កូរ៉េ ផ្ដល់​ថវិកា​ជាង​៦៣​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ក្រុង​តាខ្មៅ
26, Dec 2018 , 9:59 pm        
រូបភាព
រូបភាព ពីក្រសួងសាធារណការ និងដឹកជញ្ជូន​
រូបភាព ពីក្រសួងសាធារណការ និងដឹកជញ្ជូន​
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ឥណទាន​ស​ម្ប​ទាន ជាង​៦៣​លាន​ដុល្លារ ពី​ធនាគារ​នីហរ័ណ អាហរ័ណ​កូរ៉េ សម្រាប់​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៦​ធ្នូ ឆ្នាំ​២០១៨​។

 
 
​ក្រសួង​សាធារណៈ បាន​បញ្ជាក់ថា ទឹកប្រាក់​ជាង​៦៣​លាន​ដុល្លារ​នេះ នឹងត្រូវ​ប្រើប្រាស់​លើ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កង្វក់ ដែលមាន​សមត្ថភាព​ចម្រោះ ៧,៦០០​ម៉ែត្រ​គូស ក្នុង​មួយថ្ងៃ​។ ក្រៅពីនេះ ក្រសួង ក៏​អាច​សាងសង់​ស្ថានីយ​បូម​១០​ទីតាំង ដែលមាន​សមត្ថភាព​បូ​ម​២៩.៩៥២​ម៉ែត្រគូប ក្នុង​មួយថ្ងៃ រួមទាំង​សាងសង់​បណ្តាញ​លូ ស្តារ​ស្ទឹង​ប្រវែង​ជាង​១៦​គីឡូម៉ែត្រ និង​ស្តារ​ស្ថានីយ​បូមទឹក​ដែលមាន​ស្រាប់​ផង​។​
 
​ជាមួយគ្នា ក្រសួង​សាធារណការ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សេវា​ទីប្រឹក្សា​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​តាខ្មៅ​នេះ ជាមួយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Dohwa Engineering Co., Ltd​។​
 
​កិច្ចសន្យា​នេះ ជា​ប្រភេទ​ការងារ​សិក្សា​ប្លង់​លម្អិត និង​ត្រួតពិនិត្យ​ការសាងសង់​គម្រោង ក្នុង​រយៈពេល​៤៨​ខែ ជាមួយនឹង​តម្លៃ ៤.៧៣០.៧៥០​ដុល្លារ​៕
 

Tag:
 ធនាគារ​
  អភិវឌ្ឍ​
  កខ្វក់​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com