ជាតិ
ជប៉ុន ឲ្យ​៧០​ម៉ឺន​ដុល្លារ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​
27, Dec 2018 , 9:19 pm        
រូបភាព
ពិធីចុះហត្ថលេខារវាងទូតជប៉ុនប្រចាំកម្ពុជា និង លោក TEZUKA Koji នាយករងការិយាល័យអាស៊ីអាគ្នេយ៍ នៃអង្គការក្រៅរដ្ឋាភិបាល Heart of Gold និងលោកស្រី MINAMI Yumiko នាយិកាអង្គការ FIDR នៅស្ថានទូតជប៉ុន ានាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ រូបពី AKP
ពិធីចុះហត្ថលេខារវាងទូតជប៉ុនប្រចាំកម្ពុជា និង លោក TEZUKA Koji នាយករងការិយាល័យអាស៊ីអាគ្នេយ៍ នៃអង្គការក្រៅរដ្ឋាភិបាល Heart of Gold និងលោកស្រី MINAMI Yumiko នាយិកាអង្គការ FIDR នៅស្ថានទូតជប៉ុន ានាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ រូបពី AKP
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង ៦៩២,៥២២​ដុល្លារ ដល់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​២​ផ្សេងគ្នា ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​អប់រំ​កាយ និង​សន្តិសុខ​ស្បៀង នៅ​កម្ពុជា​។


 
​ក្នុងចំណោម​ថវិកា​ខាងលើ មាន​៣៩៦,០៣៣​ដុល្លារ ផ្តល់​ទៅ​អង្គការ​«​បេះដូង​មាស​» លើ​គម្រោង​អភិវឌ្ឍ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា (NIPES) ជា​គ្រឹះស្ថានសិក្សា​៤​ឆ្នាំ ។ ដោយឡែក ថវិកា​២៩៦,៤៨៩​ដុល្លារ​ទៀត សម្រាប់​គម្រោង​សន្ដិសុខ​ស្បៀង និង​អាហារ​រូប​ត្ថ​ម្ភ​ក្នុង​ខេត្តកំពង់ឆ្នាំង របស់​អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ និង​ជំនួយ​សង្គ្រោះ​អន្ដរជាតិ​ប្រចាំ​កម្ពុជា (FIDR) ។​
 
​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចសន្យា​ផ្ដល់ជំនួយ​ខាងលើ ដែល​បាន​ធ្វើឡើង នៅ​ថ្ងៃទី​២៧​ធ្នូ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា តាមរយៈ​គម្រោង​ទាំងពីរ​នេះ គឺ​ការបណ្ដុះបណ្ដាល​គ្រូ​ឯកទេស​អប់រំ​នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​ភាព​កា​រីកចម្រើន និង​មានការ​អភិវឌ្ឍ​បន្ថែមទៀត​។ 
 
​លោក​បន្ថែមថា តាមរយៈ​គម្រោង​នេះ ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ដាច់ស្រយាល អាច​កែលម្អ​ជីវភាព​របស់​ពួកគាត់ ដោយបាន​ទទួលទាន​អាហារ​គ្រប់គ្រាន់ និង​មាន​ជីវជាតិ​ថែរក្សា​សុខភាព​បានល្អ​ផងដែរ​៕
 

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  ជំនួយ​
  ថវិកា​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com