ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ខេត្ត​ចម្ប៉ា​សាក់ នៅ​ឡាវ និង​មណ្ឌលគិរី នៅ​កម្ពុជា ជាទី​តាំង​អំណោយផល​ល្អ​បំផុត​សម្រាប់​ដំណាំ​កាហ្វេ​
28, Dec 2018 , 3:13 pm        
រូបភាព
​ខេត្ត​ចម្ប៉ា​សាក់ (​ឡាវ​)៖ ពូជ​កាហ្វេ​ដែល​ត្រូវបាន​គេ​និយម​ដាំ​ដុះ​មាន​២​ប្រភេទ​ធំៗ គឺ​កាហ្វេ Robusta និង Arabica​។ សម្រាប់​ទីតាំង​ដ៏​ល្អ​បំផុត​សម្រាប់​ដំណាំ​កាហ្វេ​នៃ​ប្រទេស​កម្ពុជា គឺ​ខេត្តមណ្ឌលគិរី និង​នៅ​ប្រទេស​ឡាវ គឺ​ខេត្ត​ចម្ប៉ា​សាក់​។ បើតាម​លោក យឹម សា​រុំ បុគ្គលិក​នៃ​អង្គការ​សេ​ដាក នៅ​ខេត្តមណ្ឌលគិរី មាន​រយៈកម្ពស់​ត្រឹម​៩០០​ម៉ែត្រ គឺ​អំណោយផល​លើ​ដំណាំ​កាហ្វេ Robusta ចំណែកឯ​ខេត្ត​ចម្ប៉ា​សាក់ មាន​រយៈកម្ពស់​រហូត​ដល់​១២៩៤​ម៉ែត្រ ដែល​អំណោយផល​លើ​ការដាំ​កាហ្វេ Arabica​។​

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ នា​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ លោក យឹម សា​រុំ បាន​បញ្ជាក់ថា​៖ «​នៅ​កម្ពុជា​ពី​៧០​ទៅ​៨០​ភាគរយ ជា​ប្រភេទ​កាហ្វេ Robusta ហើយ​មានតែ​២០​ភាគរយ ជា​Arabica ដែល Arabica ត្រូវការ​អាកាសធាតុ​ត្រជាក់​ក្នុង​រយៈកម្ពស់​ខ្ពស់​។ រីឯ​ស្រុក​ប៉ាក​សង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​វិញ មាន​៨០​ភាគរយ​ជា​ប្រភេទ Arabica ហើយ Robusta មាន​ត្រឹម ២០​ភាគរយ​ប៉ុណ្ណោះ​»​។​

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក យឹម សា​រុំ បុគ្គលិក​សេ​ដាក​ដូចតទៅ​៖ 
 



អត្ថបទទាក់ទង
 



​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ប៉ាក​សង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ភាគច្រើន​បាន​ដាំ​កាហ្វេ Arabica ដោយសារតែ​តំបន់​នេះ មាន​អាកាសធាតុ​ត្រជាក់​ក្នុង​រយៈកម្ពស់​ជាង​១២០០​ម៉ែត្រ​។ ក្នុង​តំបន់​នេះ ប្រជាពលរដ្ឋ​និយម​ដាំ​កាហ្វេ Arabica ៥​ប្រភេទ​ដូចជា  Arabica ទី​វី​កា​, Arabica ចា​កា​, Arabica កា​ទួ​យ​, Arabica កា​ទី​ម័​រ និង Arabica កា​តូ​រ៉ា​។ កាហ្វេ Arabica ទាំងអស់នេះ មាន​រូបរាង និង​គុណភាព​ខុសគ្នា​ផងដែរ​។​
   


​សូមបញ្ជាក់ថា កាហ្វេ Robusta មាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្លាំង​ជាង​កាហ្វេ Arabica ពីរដង ហើយ​គ្រប់​របស់​វា​មាន​រាង​ពងក្រពើ​។ ចំណែក កាហ្វេ Arabica វិញ មាន​រសជាតិ​ជូរ ហើយ​គ្រប់​របស់​វា​មាន​រាង​មូល​។ Arabica ត្រូវ​ការដាំ​នៅ​តំបន់​ដែលមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​ជាង Robusta៕

© រក្សាសិទ្ធិដោយ thmeythmey.com