ជាតិ
វិមានឈ្នះ ឈ្នះ សម្ពោធនៅព្រឹកថ្ងៃសៅរ៍នេះ អមដោយព្រឹត្តិការណ៍ជាច្រើន
× ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ធ្នូ សម្តេច ហ៊ុន សែន អញ្ញើញសម្ពោធ វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួបទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តនយោបាយប្រកបដោយជោគជ័យ ។
ក្នុងពិធីសម្ពាធវិមានឈ្នះ ឈ្នះ នេះ ក៏មានការរៀបចំតាំងពិព័រណ៍តំបន់សមិទ្ធិផល និងតំបន់សុខដុមនីយកម្ម ការតាំងងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ«ភូមិម្ហូបឆ្ងាញ់» ការតាំងពិព័រណ៍ផលិតផលក្នុងស្រុកផលិតផល ថៃ អាស៊ាន ចិន ជប៉ុន កូរ៉េ ដល់ថ្ងៃទី៣០ធ្នូ។
មានការប្រកួតជើងឯកគុនខ្មែរពិភពលោក និងប្រកួតកម្រិតអាជីពខ្ពស់បំផុតនៃសិល្បៈគុនខ្មែរ( កម្ពុជា-មីយ៉ាន់ម៉ា) ការប្រកួតកីឡាករអុកចត្រង្គ នៅវេលាម៉ោង៤រសៀលថ្ងៃទី២៩ធ្នូ ផងដែរ។
រហូតដល់ម៉ោង៦ ដល់១១រាត្រី ថ្ងៃដដែល មានការប្រគុំតន្ត្រីសម័យ រៀបចំដោយក្រសួងវប្បធម៌ និងការប្រគុំតន្ត្រីសម័យទំនើប។ ជាមួយគ្នានេះ ក៏មានការបញ្ចាំងខ្សែភាពយន្តផងដែរ។
សូមជម្រាបថា វិមាន«ឈ្នះ ឈ្នះ»នេះ ត្រូវបានសាងសង់ឡើង លើផ្ទៃដីទំហំ៨ហិកតា នៅសង្កាត់បាក់ខែង ខណ្ឌ័ជ្រោយចង្វា ទល់មុខពហុកីឡាដ្ឋានជាតិ មរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់៕
Tag:
សម្តេច ហ៊ុន សែន
ឈ្នះ ឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com