ជាតិ
ក្រសួងកសិកម្ម​ស្នើ​ឲ្យ​ជប៉ុន​បង្កើត​មជ្ឈមណ្ឌល​ភ្ញាស់​ពូជ​ត្រី​នៅ​កម្ពុជា​
28, Dec 2018 , 9:39 pm        
រូបភាព
រូបពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
រូបពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ជួយ​កសាង​មជ្ឈមណ្ឌល​ភ្ញាស់​ពូជ​ត្រី និង​ការ​ចិញ្ចឹមសត្វ សម្រាប់​កសិករ​កម្ពុជា​។ លោក វេ​ង សាខុន ជួប​ជាមួយ​សមាជិកសភា​ជប៉ុន កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​។

 
​ទីតាំង​ដែល​លោក វេ​ង សាខុន ស្នើ​ទៅ​រដ្ឋាភិបាល​ជប៉ុន បង្កើត​មជ្ឈមណ្ឌល​ភ្ញាស់​ពូជ​ត្រី​នៅ​ខេត្ត​ព្រះសីហនុ និង​មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រី​ទឹកសាប ។ «​ស្នើ​ជប៉ុន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សហគម​ន៍​កសិកម្ម និង​គាំទ្រ​ការអភិវឌ្ឍន៍​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ទឹក​ស្ពែ​ម​សិប្ប​និ​មិ្ម​ត​ស្របតាម​បរិបទ​ថ្មី​នៃ​ដំណើរការ​វិវត្តន៍​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០ និង​សម័យ​ឌីជីថល​»​។ នេះ​ជាការ​លើកឡើង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ។​
 
​លោក វេ​ង សាខុន ក៏បាន​ស្នើ​ដល់​សមាជិកសភា​ជប៉ុន ជួយ​ជំរុញ​ឲ្យ​វិនិយោគទុន​ជប៉ុន​មក​វិនិយោគ និង​កែច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា រួមទាំង​ជួយ​ទិញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​បន្ថែមទៀត​។​
 
​រដ្ឋាភិបាល​ជប៉ុន នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ នេះ​ជាការ​បញ្ជាក់​របស់លោក Jun TSUSHIMA សមាជិកសភា​ជប៉ុន ។ 
 
​រាជរដ្ឋាភិបាល​ជប៉ុន បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា ជាពិសេស​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩១​មក​៕ 

Tag:
 ចិ​ញ្ចិ​ម​ត្រី​
  ជប៉ុន​
 ​កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com