ជាតិ
ការកសាង​វិមាន​អនុស្សាវរីយ៍នយោបាយ​ឈ្នះ​ឈ្នះ ចំណាយ​ថវិកា​មិនតិចជាង ១២​លាន​ដុល្លារ​
29, Dec 2018 , 11:48 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កសាង​វិមាន​អនុ​វស្សា​វ​រី​យ៍​នយោបាយ​ឈ្នះ​ឈ្នះ ជា​និមិត្តរូប​សន្តិភាព​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា នៅ​ឆ្នាំ​១៩៩៨ ដែល​មកទល់ពេលនេះ​ត្រូវជា​ខួប​លើក​ទី​២០ ។


 
​វិមាន​នេះ​ត្រូវបាន​ចាប់ផ្ដើម​កសាង​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៦ តាម​រចនាបទ​ខ្មែរ​បុរាណ និង ទំនើប មាន​កម្ពស់ ៥៤​ម៉ែត្រ លើ​ផ្ទៃដី​បរិវេណ​សរុប​ជាង ៨​ហិកតា​។
​ការស្ថាបនា​សំណង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ត្រូវបាន​ប្រើប្រាស់​ថវិការដ្ឋ និង​សប្បុរសជន​។ បើតាម​ការ​ថ្លែង​របស់​សម្ដេច ទា បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ វិមាន​នេះ ថវិកា​នៃ​ការចំណាយ​ទាំងអស់ មិនទាន់​បូកសរុប​ហើយ​នៅឡើយ​។ ប៉ុន្តែ​យោងតាម​ប្រសាសន៍​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ  នៅ​ថ្ងៃទី​២៩​ខែធ្នូ​នេះ ការចំណាយ​បឋម​គឺ​ប្រើប្រាស់​ថវិកា​ជាង ១២​លាន​ដុល្លារ​អាមេរិក ដែល​ភាគច្រើន​ជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​ត្រៀម​បន្ថែម​មួយចំនួនទៀត ខណៈ​បរិវេណ​នៃ​វិមាន​នេះ​មិនទាន់​ស្ថាបនា​រួចរាល់​ទាំងស្រុង​៕
 






 

© រក្សាសិទ្ធិដោយ thmeythmey.com