ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម រកចំណូលបាន​ជាង ៨២​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨
29, Dec 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ទទួលបាន​ប្រាក់ចំណូល ជាង​៨២​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។ ចំ​ណុល​នេះ បាន​ពី​ពន្ធគយ និង​សេវាសាធារណៈ​។ នេះ​បើតាម​របាយការណ៍​បូកសរុប​ប្រចាំ​របស់​ក្រសួងពាណិជ្ជកម្ម​។​

 
​របាយការណ៍​នេះ បាន​បង្ហាញថា  ចំណូល​ពី​ពន្ធគយ ២៨,៧៥​លាន​ដុល្លារ លើ​សេវា​ត្រួតពិនិត្យ​គុណភាព​ទំនិញ ដែល​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជា​សេនាធិការ របស់​ក្រសួងពាណិជ្ជកម្ម​។ ប្រាក់ចំណូល​ពី​ពន្ធគយ​កើនឡើង​ជិត​១៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ដោយឡែក​ចំណូល ៥២,៧៨​លាន​ដុល្លារ​ទៀត បាន​ពី​សេវាសាធារណៈ​។​
 
​ជាមួយគ្នា របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​ការចំណាយ​របស់​ក្រសួង​ផងដែរ ដែលមាន​ចំនួន​២៧,១១ លាន​ដុល្លារ​៕
 

Tag:
 ចំណូល​
  ថវិកា​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com