ជាតិ
«Paksong High Land» ជា​ចម្ការ​កាហ្វេ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចូល​ហូប​កាហ្វេ និង​ថតរូប​កម្សាន្ត​
29, Dec 2018 , 8:39 pm        
រូបភាព
​ខេត្ត​ចម្ប៉ា​សាក់​, ឡាវ​៖ «Paksong High Land» ជា​តំបន់​ចម្ការ​កាហ្វេ​មួយកន្លែង ស្ថិតនៅក្នុង​ស្រុក​ប៉ាក​សង ដែលមាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​។ «Paksong High Land» បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្រុក​ប៉ាក​សង ក្នុងប្រទេស​ឡាវ ឲ្យ​ចូល​ទស្សនា និង​សម្រាក​ពិសា​កាហ្វេ រួមទាំង​អាច​គយគន់​ទេសភាព​ចម្ការ​កាហ្វេ​រាប់​ហិកតា​នៅ​ទីនោះ​ផងដែរ​។​

    
​ក្នុង​ចម្ការ​នេះ មាន​ដាំ​កាហ្វេ​ប្រភេទ Arabica ដោយ Arabica ត្រូវការ​អាកាសធាតុ​ត្រជាក់ ក្នុង​រយៈកម្ពស់​ខ្ពស់​។ ជាមួយគ្នានេះ តំបន់​ក្នុង​ខេត្ត​ចម្ប៉ា​សាក់​នេះ មាន​រយៈកម្ពស់​រហូត​ដល់​១២៩៤​ម៉ែត្រ ដែល​អំណោយផល​លើ​ដំណាំ​កាហ្វេ Arabica ។ 
 
​សម្រាប់​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នេះ តែងតែ​ឈប់សម្រាក ដើម្បី​ថតរូប​លេង​កម្សាន្ត និង​ទទួលទាន​កាហ្វេ​នៅទីនេះ​។ នៅទីនេះ ភ្ញៀវទេសចរ​អាច​ទស្ស​នា​ទិដ្ឋភាព​ចម្ការ​កាហ្វេ លាយ​ជាមួយ​ខ្យល់​ត្រជាក់​នា​តំបន់​នេះ​។​
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​នៅ​ចម្ការ​កាហ្វេ «Paksong High Land» ក្នុងស្រុក​ប៉ាក​សង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ដូចតទៅ​៖ 

















































Tag:
 ឡាវ​
  ចម្ប៉ា​សាក់​
  ចម្ការ​កាហ្វេ​
© រក្សាសិទ្ធិដោយ thmeythmey.com