ជាតិ
សង្គមជាតិ
មន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះកុមារ និងស្ត្រី ជាង១លាននាក់ នៅក្នុងឆ្នាំ២០១៨
× ភ្នំពេញ៖ កុមារនិងស្ត្រីជាង១លាននាក់ បានទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផា។
មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា កុមារមានជំងឺចំនួន ៩៦១, ២៥៦ ករណី បានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ធ្ងរមានចំនួន ១៦១, ៤២៦ នាក់ និងកុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរមានចំនួន ១៤,៦១៥ នាក់ បានសម្រាកព្យាបាល។ ដោយឡែកស្ត្រីមានផ្ទៃពោះ ១៥៤, ៨១៦ នាក់ និងស្ត្រីសម្រាលកូនមាន ២៧, ៣០៩ នាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។
មន្ទីរពេទ្យ បានបន្ថែមទៀតថា ខ្លួនបានកាត់បន្ថយអត្រាមរណរបស់កុមារបានចំនួន ២ ភាគរយ (០,២៣ ភាគរយ) ក្នុងឆ្នាំ២០១៨ បើធៀបទៅនឹងឆ្នាំ២០១៧ ( ០,២៥ ភាគរយ)។
គួររម្លឹកថា មន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានរៀបចំឡើង ដោយសពលោកវេជ្ជបណ្ឌិត Beat Richner តាំងពីឆ្នាំ១៩៩២៕
Tag:
មន្ទីពេទ្យគន្ធបុប្ផា
កុមារកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com