ជាតិ
រមណីយដ្ឋានអង្គររកចំណូលបានជាង ១១៦លានដុល្លារ ហើយបានឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផា៥លានដុល្លារ នៅឆ្នាំ២០១៨
×
សៀមរាប៖ គ្រឹះស្ថានអង្គរ បានចេញផ្សាយនូវរបាយការណ៍លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ ២០១៨។ ក្នុងឆ្នាំ ២០១៨កន្លងទៅ ចំណូលនៃការលក់សំបុត្រទៅដល់ទេសចរអន្ដរជាតិដែលមកកម្សាន្តរមណីយដ្ឋានអង្គរមានជាង ១១៦លានដុល្លារអាមេរិក គឺស្មើនឹង ១១៦,៦៤៦,៦៨៥ ដុល្លារ។ ចំនួននេះ គឺកើនឡើងជាង ៨ភាគរយធៀបនឹងឆ្នាំ ២០១៧។
ក្នុងរបាយការណ៍សង្ខេបរបស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងលើការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ក្នុងឆ្នាំ ២០១៨មានទេសចរបរទេសជាង ២លាននាក់ (២,៥៩០,៨១៥នាក់) មកកម្សាន្តរមណីយដ្ឋានអង្គរ គឺកើនឡើងជាង ៥ភាគរយ ដែលធ្វើឱ្យចំណូលសរុបជាងទឹកប្រាក់មានជាង ១១៦លានដុល្លារ។ ដ្បិតថា ចំណូលប្រចាំឆ្នាំមានការកើនឡើងក៏ពិតមែន តែសម្រាប់ខែធ្នូ ចំណូលមានការធ្លាក់ចុះបន្ដិច គឺមានជាង ១២លានដុល្លារ ថយចុះ ជាង១ភាគរយ។
ក្នុងឆ្នាំ ២០១៨កន្លងទៅនេះដែរ ថវិកាដែលដកពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ដើម្បីឧបត្ថម្ភជួយមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាសរុប ៥,១៨១,៦៣០ដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com