ជាតិ
សេដ្ឋកិច្ច
តម្លៃ​ប្រេងឥន្ធនៈ​បន្ត​ចុះ​១៥០​រៀល​ទៀត នៅ​ដើមខែ​មករា ឆ្នាំ​ថ្មី​នេះ​
02, Jan 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖  ប្រេងឥន្ធនៈ​ដែលមាន​សាំង​ធម្មតា និង​ម៉ា​ស៊ូ​ត លក់រាយ​នៅលើ​ទីផ្សារ​ចាប់ពី​ថ្ងៃទី​១-១៥​មករា ឆ្នាំ​២០១៩ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​កំណត់​ថ្លៃ​ត្រឹម ៣ ២០០​រៀល ក្នុង​មួយ​លីត្រ​។ តម្លៃ​នេះ ត្រូវបាន​ថយចុះ​ចំនួន​១៥០​រៀល​ក្នុង​មួយទៀត បើ​ធៀប​ទៅនឹង​តម្លៃ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨​។​

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម តម្លៃ​ប្រេង​នេះ បាន​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយ៍​/​ដេប៉ូ​លក់​ប្រេងឥន្ធនៈ លក់​ក្នុងតម្លៃ​ដែល​ក្រសួង​បានកំណត់​។ ពុំនោះ​ទេ​បើ​មាន​ករណី​លក់​ថ្លៃ​លក់​លើស ឬ​ខ្វះ​បរិមាណ​ចំណុះ នឹង​ប្រឈម​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្ត និង​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕ 
 
 

Tag:
 ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com