ជាតិ
សង្គមជាតិ
កម្មករ​៥០​នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្វាយរៀង តែ​របួសស្រាល​
03, Jan 2019 , 1:16 pm        
រូបភាព
កម្មករ-កម្មារិនី ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
កម្មករ-កម្មារិនី ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
រថយន្ត​ដឹក​កម្មករ​រោងចក្រ​៦៥​នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង នៅ​ព្រឹក​៧​ថ្ងៃទី​៣​មករា​នេះ​។ បើតាម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងចំណោម​កម្មករ​ទាំង​នោះ មាន​កម្មករ​៥០​នាក់ ដែល​រងរបួស តែ​មិន​ធ្ងន់ធ្ងរ​នោះទេ​។


 
​ក្រសួង​ការងារ ពុំបាន​បញ្ជាក់​ឡើយ​ពី​មូលហេតុ ដែល​នាំ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។ បច្ចុប្បន្ន អ្នករងគ្រោះ​ទាំងនោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​៕
 

Tag:
 គ្រោះថ្នាក់​
  ចរាចរណ៍​
 ​ស្វាយ​វៀង​
© រក្សាសិទ្ធិដោយ thmeythmey.com