ជាតិ
សង្គមជាតិ
រថយន្ត​ប្រមាណ​១០​គ្រឿង បុក​បន្តកន្ទុយ​គ្នា នៅ​ម្តុំ​ពេជ្រនិល
03, Jan 2019 , 3:54 pm        
រូបភាព
​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ បានកើត​ឡើង រវាង​រថយន្ដ​កុងតឺន័រ និង​រថយន្ដ​ធុន​តូច​ប្រមាណ​១០​គ្រឿង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ជិត​ជ្រោះ​ពេជ្រនិល  ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ នៅរសៀលថ្ងៃទី៣ ខែមករានេះ។ នេះ​បើតាមស្នងការខេត្តកំពង់ស្ពឺ​។

 
ស្នងការខេត្តកំពង់ស្ពឺ បង្ហោះព័ត៌មានបឋម លើទំព័រហ្វេសប៊ុកថា រថយន្តជាច្រើនគ្រឿងបានខូចខាត និង មនុស្សម្នាក់ បានបាត់បង់ជីវិត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ។ ខណៈនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ កំពុងតែ​អន្ដរាគមន៍​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​៕  
 

Tag:
 គ្រោះថ្នាក់​
  ពេជ្រនិល​
  ផ្លូវ​លេខ​៤
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com