ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ប្រាក់​ពី​ញើស​ឈាម​កសិកម្ម អនុញ្ញាត​ឲ្យ​លោក ញឹម ប៊ុន​ធី​ម ចាប់យក​ជំនាញ IT តាមក្ដីប្រាថ្នា
04, Jan 2019 , 10:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យុវជន ញឹម ប៊ុន​ធី​ម ជា​កម្លាំង​ដ៏​សំខាន់​នៅក្នុង​គ្រួសារ​សម្រាប់​ជួយ​ដាំ​បន្លែ​ឪពុកម្តាយ​នៅ​ស្រុកកំណើត​។ ជួយ​ដាំ​បន្លែ​គ្រួសារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រហូត​ឲ្យ​លោក ប៊ុន​ធី​ម មានឱកាស​បាន​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ព័ត៌មានវិទ្យា​នៅ​ភ្នំពេញ​។ ជំនាញ IT ជា​ក្តី​ស្រមៃ រីឯ ការងារ​កសិកម្ម ជា​គុណបំណាច់​ដែល​អនុញ្ញាត​ឲ្យ​លោក ប៊ុន​ធី​ម មាន​ប្រា​ក់រៀន​ចប់​នៅ​សាកលវិទ្យាល័យ​។ ពេលនោះ​ហើយ​ដែល​បាន​ផ្លាស់ប្តូរ​របត់​ជីវិត​លោក ប៊ុន​ធី​ម ឲ្យ​មក​ប្រឡូក​ការងារ​លើ​មុខជំនាញ​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ​។ ទោះបីជា​យ៉ាងណាក៏ដោយ បុរស​វ័យ​២៩​ឆ្នាំ មាន​បងប្អូន​៤​នាក់​ដែល​មិនមាន​នរណាម្នាក់​ចង់​ស្នង​មុខរបរ​ធ្វើ​កសិកម្ម​ពី​ឪពុកម្តាយ រូបនេះ មិន​បោះបង់​ការងារ​កសិកម្ម​ចោល​ឡើយ ដោយ​លោក​តែងតែ​ចំណាយ​ពេលវេលា​នៅ​ចុង​សប្តាហ៍ និង​ថ្ងៃ​បុណ្យទាន ទៅ​ជួយ​ដាំ​បន្លែ​ឪពុកម្តាយ​នៅ​ភូមិ​ពន់​ចាន ឃុំ​ព្រែក​សែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជានិច្ច​។​


​សូម​អ​ញ្ញើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក ជាវ សំណាង អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey.com) និង​លោក ញឹម ប៊ុន​ធី​ម ដូចតទៅ​៖






© រក្សាសិទ្ធិដោយ thmeythmey.com