ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
វ័យ៦៦ឆ្នាំលោកស្រី ប្រុក វ៉ាន្នី បើកអាជីវកម្មកាហ្វេសរីរាង្គ គាំទ្រផលិតផលជនជាតិដើមភាគតិច
× មណ្ឌលគិរី៖ មានវ័យ៦៦ឆ្នាំ លោកស្រី ប្រុក វ៉ាន្នី បានបើកអាជីវកម្មហាង«ប៊ីងហ្គោកាហ្វេ» (Bingo Café) គាំទ្រដល់ផលិតផលកាហ្វេសេរីរាង្គ និងកសិករជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ស្ត្រីវ័យចំណាស់ដែលចូលនិវត្តពីការងារអង្គការសង្គមស៊ីវិលរូបនេះ បានបញ្ជាក់ថា មូលហេតុដែលលោកស្រី បើកអាជីវកម្មនេះ គឺដោយសារតែខ្លួនមានបំណងជួយគាំទ្រ និងលើកកម្ពស់ដល់ជីវភាពពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច ដែលប្រកបរបរកសិកម្មបែបសរីរាង្គ។
ហាងប៊ីងហ្គោកាហ្វេរបស់លោកស្រី ប្រុក វ៉ាន្នី មិនមែនត្រឹមតែដាក់លក់ផលិតផលកាហ្វេសរីរាង្គប៉ុណ្ណោះទេប៉ុន្តែ ហាងកាហ្វេនេះ បានផ្ដល់នូវចំណេះដឹងដល់អ្នកទទួលទានទាក់ទងនឹងការគោរព, សីលធម៌ និងសុជីវធម៌ជាដើម។ នេះបើតាមលោកស្រី ប្រុក វ៉ាន្នី។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកស្រី ប្រុក វ៉ាន្នី ម្ចាស់ហាង ប៊ីងហ្គោកាហ្វេ (Bingo Café)ដូចតទៅ៖
ស្ត្រីវ័យចំណាស់ដែលជាម្ចាស់ហាងប៊ីងហ្គោកាហ្វេ (Bingo Café)រូបនេះ លើកឡើងថា៖ «ការបើកហាងកាហ្វេនេះ គឺចង់ផ្សព្វផ្សាយ ដើម្បីឲ្យគេដឹងថា មនុស្សចាស់មិនមែនអត់ប្រយោជន៍សម្រាប់សង្គមនោះទេ។ មនុស្សចាស់ក៏ត្រូវធ្វើអ្វីជាប្រយោជន៍ដល់សង្គមផងដែរ»។ ម្យ៉ាងវិញទៀត ការចូលរួមគាំទ្រផលិតសរីរាង្គ និងផលិតផលកសិកម្មរបស់ជនជាតិដើមភាគតិច គឺជាអ្វីដែលម្ចាស់ហាងកាហ្វេដែលស្ថិតនៅម្តុំរង្វង់មូលផ្សារដើមថ្កូវរូបនេះ សម្រេចចិត្តបើកហាងកាហ្វេ ដោយគិតលើសពីចង់តែបានចំណូល៕
Tag:
កាហ្វេ
សរីរាង្គ
ជនជាតិដើមភាគតិច
ផលិតផល
© រក្សាសិទ្ធិដោយ thmeythmey.com