សង្គមអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង ហាមប្រើប្រាស់ថង់ប្លាស្ទិក
× រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញវិធានការមិនឲ្យប្រើប្រាស់ និងផលិតថង់ប្លាស្ទិកដែលមិនរលាយនៅតាមផ្សារទំនើប និងកន្លែងលក់ដូរ និងក្រុមហ៊ុនផលិតទាំងអស់ក្នុងប្រទេស ដើម្បីអភិរក្សធនធានធម្មជាតិ និងគ្រប់គ្រងកាកសំណល់កែច្នៃឡើងវិញ។
ការសែត Strait Times បានផ្សាយថា មានផ្សារទំនើបចំនួន ២០០០ កន្លែង និង ហាងចំនួន ១១ ០០០ កន្លែងត្រូវបានហាមឃាត់ការប្រើប្រាស់ប្លាស្ទិក។ កន្លែងលក់ដូរទាំងអស់ត្រូវតែផ្ដល់ថង់ដែលអាចប្រើរឡើងវិញបាន ដូចជា ថង់ក្រណាត់ និងថង់ក្រដាស ហើយថង់ប្លាស្ទិកអនុញ្ញាតឲ្យប្រើចំពោះតែទំនិញសើម ដូចជាសាច់ ឬត្រីជាដើម។
ច្បាប់នេះត្រូវបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។ អ្នកដែលរំលោភច្បាប់នេះ អាចប្រឈមនឹងការផាកពិន័យ៣លានវ៉ុន ឬស្មើនឹង២,៩៨០ដុល្លារអាមេរិក៕
Tag:
ថង់ប្លាស្ទិក
ប្រទេសកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com