ជាតិ
សង្គមជាតិ
លោក ព្រាប កុល ក្លាយជា​សមាជិក​ប្រឹក្សា​ភិ​បាល​នៃ​ពានរង្វាន់ Allard Prize
06, Jan 2019 , 4:59 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ព្រាប កុល
រូបពីហ្វេសប៊ុកលោក ព្រាប កុល
​ភ្នំពេញ​៖ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​ពានរង្វាន់ Allard Prize របស់​ស្ថាន​ប័ន​អន្តរជាតិ​។



​លោក ព្រាប កុល ដែល​ទទួលដំណឹង​នេះ ពី​សាកលវិទ្យាល័យ British Columbia ប្រទេស​កាណាដា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖ «​ខ្ញុំ​ជា​កូន​ខ្មែរ​ទី​១ ដែល​ទទួលបាន​ការអញ្ជើញ​ឱ្យ​កាន់​មុខតំណែង​នេះ នៅក្នុង​ស្ថាប័ន ដ៏​មានកេរ្តិ៍ឈ្មោះ​មួយ​នេះ​»​។​
 
​បើតាម​លោក ព្រាប កុល ពានរង្វាន់ Allard Prize សម្រាប់​សុចរិត​ភាព​អន្តរជាតិ​នេះ គឺ​ទឹកប្រាក់​ចំនួន ១០,០០០០ ដុល្លារ សម្រាប់​ផ្តល់ជូន​ដល់​សកម្មជន​ប្រឆាំង​អំពើពុករលួយ និង​សកម្មជន​សិទ្ធិមនុស្ស ដែល​ប្រថុយ​ជីវិត និង​ការគ្រោះថ្នាក់​នានា ដើម្បី​បុព្វហេតុ​ពិភពលោក​មាន​ភាព​ស្អាតស្អំ និង​ការគោរព​សិទ្ធិមនុស្ស​។​
​សារព័ត៌មាន​ថ្មីៗ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​អំពី​រឿងនេះ ពី​លោក ព្រាប កុល បាន​នៅឡើយ​ទេ ៕ 

Tag:
 ​ព្រាប កុល​
  តម្លាភាព​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com