-កាយអើយ អើយរ៉ា អាចងាយឈឺ
ឡើងព្រឺ អើយរ៉ា ថាបើគិត
រាល់ថ្ងៃ អើយរ៉ា ម្ហូបឆ្ងាយជិត
គ្រោះពិត អើយរ៉ា អាយុខ្លី។
-នៅផ្សារ អើយរ៉ា អាហារច្នៃ
ច្រើនក្រៃ អើយរ៉ា គ្មានគិតអី
ក្លែងក្លាយ អើយរ៉ា ឲ្យយើងឆី
ឃ្មាតខ្មី អើយរ៉ា រកកម្រៃ។
-រាងកាយ អើយរ៉ា ងាយឈឺណាស់
ក្មេងចាស់ អើយរ៉ា ស្គមល្ហិតល្ហៃ
រាករួស អើយរ៉ា ហើមជើងដៃ
ភ័យក្រៃ អើយរ៉ា ពេលរកថ្នាំ។
-ខ្លាចប៉ះ អើយរ៉ា ថ្នាំក្លែងក្លាយ
នាំកាយ អើយរ៉ា ទ្រោមប្រេះស្រាំ
កាយអើយ អើយរ៉ា ម្តេចរងកម្ម
ស្មេរផ្តាំ អើយរ៉ា ត្រូវប្រយ័ត្ន៕