ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពីនេះ ពីនោះ
ផ្ទះអតីតមេដឹកនាំខ្មែរក្រហមតាម៉ុក ក្លាយជារមណីយដ្ឋានទេសចរណ៍!
07, Jan 2019 ,
10:25 am
រូបភាព
×
ដោយ:
ឧត្តរមានជ័យ៖ «ផ្ទះតាម៉ុក» ជារមណីយដ្ឋានមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាស្វែងយល់ពីទិដ្ឋភាពនៅទីនោះ។ «ផ្ទះតាម៉ុក» មានទីតាំងស្ថិតក្នុងភូមិអភិវឌ្ឍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បើលោក-អ្នក ធ្វើដំណើរពីរង្វង់មូលអន្លង់វែង ឆ្ពោះទៅកាន់ច្រកជាំស្រងាំប្រហែល ២គីឡូម៉ែត្រ លោក-អ្នក នឹងឃើញស្លាកសរសេរថា «រមណីយដ្ឋានផ្ទះតាម៉ុក»។ បើតាមឯកសាររបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង «ផ្ទះតាម៉ុក» ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៣ លើផ្ទៃដី ១,៦១៤ហិកតា។«ផ្ទះតាម៉ុក» មានចំនួន៤ផ្ទះ៖
ផ្ទះទី១ សាងសង់នៅឆ្នាំ១៩៩៣ ធ្វើអំពីឈើ ប្រក់ហ្វីប្រូស៊ីម៉ង់ត៍ និងក្រាលបេតុង។ តាម៉ុកប្រើប្រាស់ផ្ទះនេះ សម្រាប់ជាទីស្នាក់របស់គាត់។
ផ្ទះទី២ សាងសង់ឡើងនៅឆ្នាំ១៩៩៤ ហើយបញ្ចប់នៅឆ្នាំ១៩៩៦។
ផ្ទះទី៣ មានទំហំធំ ដោយធ្វើឡើងសម្រាប់ក្រុមគ្រួសារតាម៉ុក និងអ្នកធ្វើដំណើរមកពីចម្ងាយ ដូចជាប្រជាជនដែលមកសុំគោ, ក្របី, ស្រូវ, អង្ករ និងសម្ភារផ្សេងៗ។
ផ្ទះទី៤ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៩៣។ ផ្ទះនេះ ជារោងបាយសម្រាប់បុគ្គលិក និងចុងភៅ ដើម្បីស្នាក់នៅ។
គួរបញ្ជាក់ផងដែរ «តាម៉ុក ឬតា១៥» មានឈ្មោះដើម ឈិត ជឿន ឬ អ៊ុង ជឿន កើតនៅឆ្នាំ ១៩២៦ មានស្រុកកំណើតនៅភូមិប្រគាប ឃុំត្រពាំងធំត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ «តាម៉ុក» ទទួលមរណភាពនៅ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ អាយុ៨០ឆ្នាំ៕
សូមអញ្ជើញទស្សនារូបភាពពី «រមណីយដ្ឋានផ្ទះតាម៉ុក» ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម