ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​កើតជា​កំណក​ឈាម​ខុសធម្មតា​អាចមាន​ហានិភ័យ​ដល់​សុខភាព​ណាស់ តើ​មកពី​កត្តា​អ្វី​ខ្លះទៅ​?
08, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​កកឈាម អាច​នឹង​រលាយ​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ​វា​មិន​ប្រាកដ​ទាំងអស់​ឡើយ​។ ការ​ដែលមាន​បញ្ហា​កំណក​ឈាម​ក្នុង​សរសៃ​ឈាមវ៉ែន​ជ្រៅៗ (Deep Vein Thrombosis, DVT) គឺជា​ប្រភេទ​នៃ​ការ​កកឈាម​មួយ​ដែល​ងាយ​នឹង​កើតឡើង​នៅពេល​សរសៃ​វ៉ែន​ធំ ថ្វីបើ​វា​អាច​កើតឡើង​នៅ​ផ្នែក​ណា​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ដែរ​ក៏ដោយ​។ កំណក​ឈាម​បែបនេះ​អាច​របេះ ហើយ​អណ្តែត​ទៅ​បេះដូង ហើយ​ចូល​សួត ដែល​វា​អាច​ក្លាយទៅជា​ជំងឺ​គំរាម​គំហែង​ដល់​អាយុ​ជិវិត​បាន ឈ្មោះថា Pulmonary Embolism​។


 
​យ៉ាងណាមិញ មាន​កត្តា​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រឈម​នឹង​ការ​កកឈាម​បែបនេះ​ដូចជា​៖
 
•​ ​ធាត់​ជ្រុល​
•​ ​មាន​ផ្ទៃពោះ​
•​ ​រស់នៅ​អសកម្ម​
•​ ​ជក់បារី​
•​ ​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​
•​ ​ទើប​ធ្វើការ​វះកាត់​រួច​
•​ ​អាយុ​ច្រើន​
•​ ​គ្រួសារ​ធ្លាប់មាន​ប្រវត្តិ​បែបនេះ​ដែរ​
•​ ​មាន​ជំងឺ​រលាក​រ៉ាំរ៉ៃ​
•​ ​ជំងឺ​ទឹកនោមផ្អែម​
•​ ​លើស​សម្ពាធ​ឈាម​
•​ ​លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com