ជាតិ
រថយន្ត
Mercedes ដឹកនាំក្បួន៧មករា
× រថយន្ត Mercedes Benz ជារថយន្តដែលបានដឹកក្បួន អបអរសាទរខួបលើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ហេង សំរិន ប្រធានព្រឹទ្ធសភា បានធ្វើដំណើរតាម Mercedes Benz 260E ដែលផលិតក្នុងអំឡុងទសវត្សរ៍៧០ និង៨០ ជុំវិញទីប្រារព្ធពិធី ដើម្បីស្វាគមន៍សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា មុននឹងឡើងទៅកាន់វេទិកាកិត្តិយស។
សូមជម្រាបដែរថា រហូតមកទល់ពេលនេះ គឺ១៣៣ឆ្នាំហើយដែល Mercedes Benz បានធ្វើឲ្យខ្លួនក្លាយជាម៉ាករថយន្តដ៏ល្បី និងឈានមុខគេក្នុងការអភិវឌ្ឍន៍ លើការផលិតរថយន្តដែលល្អប្រណិត ទាន់សម័យ មានគុណភាពខ្ពស់ រីករាយក្នុងការបើកបរ និងជាទីពេញចិត្តពីសំណាក់អ្នកប្រើប្រាស់។
ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា លីមីធីត គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល ចែកចាយ ដាក់ ជួសជុល ថែទាំ និងប្តូរគ្រឿងបន្លាស់ នូវគ្រប់ប្រភេទរថយន្តប្រណិតម៉ាក Mercedes Benz ប្រចាំប្រទេសកម្ពុជា ចាប់តាំងពីខែមករា ឆ្នាំ២០១៥មក។ ស្តារ អូតូ ខេមបូឌា បាននាំចូលនូវរថយន្តដែលមានការធានាច្បាស់លាស់ ស្របតាមស្តង់ដារ និងលក្ខខណ្ឌប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវគ្រឿងបន្លាស់សុទ្ធ និងសេវាកម្មជួសជុល ថែទាំង ដ៏ល្អបំផុត។
ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា មានទីតាំងស្ថិតនៅបណ្តោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូម ទំនាក់ទំនងទូរសព្ទលេខ 017-231-488 | 023-231-488 ៕
© រក្សាសិទ្ធិដោយ thmeythmey.com