ពីនេះ ពីនោះ
«ទទាស់ទទែង»,«ទទើសទទែង» និង«ទទឹងទទែង» សម្រាប់ប្រើខុសគ្នាដូចម្តេច?
× នៅក្នុងវចនានុក្រមខ្មែរ ពាក្យ «ទទាស់ទទែង»,«ទទើសទទែង» និង«ទទឹងទទែង» មានន័យខុសគ្នា។
បកស្រាយដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ទទាស់ទទែង»មានន័យថា ដែលនាំឲ្យទាស់ទើសទែងគ្នានិងនាំឲ្យឈ្លោះប្រកែកគ្នា។
សម្រាប់ពាក្យ «ទទើសទទែង» និង«ទទឹងទទែង» មានន័យដូចគ្នា គឺមានន័យថា អ្វីដែលនាំឲ្យទើសនាយទើសអាយ, ដែលធ្វើឲ្យច្រងេងច្រងាងនាំឲ្យទើសទែង។ ឧទាហរណ៍៖ កាប់មែកឈើដែលទារមកថ្នល់នេះចេញទៅ ព្រោះវាទទើសទទែងណាស់។ នេះបើផ្អែកតាមការបកស្រាយរបស់សម្តេច ជួន ណាតដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com