ពីនេះ ពីនោះ
«កេតនភណ្ឌ» និង«បេតិកភណ្ឌ» មានន័យខុសគ្នាយ៉ាងណា?
× «កេតនភណ្ឌ» មានន័យថា វត្ថុដែលគេចាត់ទុកថា ជារបស់ជាតិ ដែលមានតម្លៃ ឧត្តុង្គឧត្តម សម្រាប់តំណាងឲ្យប្រទេសទាំងមូល។ ឧទាហរណ៍៖ ប្រទេសនីមួយៗលុះត្រាតែមានឯករាជ្យពេញបរិបូណ៍ ដោយសេរីភាពពេញលេញ ទើបមានឈ្មោះ ថាជាប្រទេសកេតនភណ្ឌ។ ចំណែក«បេតិកភណ្ឌ» សំដៅលើ ទ្រព្យសម្បត្តិ ឬកេរមត៌កមានជាប់តមកពីឪពុកម្តាយ។ ស្រែនេះជាបេតិកភណ្ឌរបស់ខ្ញុំ។ នេះជាការបកស្រាយដោយសម្តេចព្រះសង្ឍរាជ ជួន ណាត។
© រក្សាសិទ្ធិដោយ thmeythmey.com