ពីនេះ ពីនោះ
រូបត្លុក
ខ្ជិល​ធ្វើការ​ណាស់​…​តែ​ពេល​អត់​ការងារ​ធ្វើ​ស្រែកថា ស្ត្រេ​ស (Stress) ណាស់​លោក​អើយ​!
11, Jan 2019 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជាធម្មតា ហើយ​ជា​លក្ខណៈ​ធម្មជាតិ គ្មាន​នរណាម្នាក់​ចង់​ធ្វើ​ការងារ​នោះទេ​។ ប៉ុន្តែ​ដើម្បី​រស់ និង​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង សហគមន៍ ឬ​សង្គមជាតិ​ទាំងមូល​, បុគ្គល​ម្នាក់​ត្រូវតែ​ចូលរួម​ក្នុង​ការងារ​នានា​ដើម្បី ទី​១៖ ធានា​សេដ្ឋកិច្ច​គ្រួសារ និង​ទី​២ គឺ​ដើម្បី​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ចជាតិ​ទាំងមូល​និយាយ​ជារួម​។

 
​ជាការ​ពិត គ្មាន​នរណា​ចង់​ធ្វើការ​មែន​។ ប៉ុន្តែ បើ​គ្មាន​ការងារ​ធ្វើ បុគ្គល​ម្នាក់ៗ​ពិតជា​ពិបាក​ទ្រាំ​នឹង​សកម្មភាព​ទំនេរ​ណាស់ ព្រោះ ភាព​ទំនេរ​-​មិន​ធ្វើ​អ្វី ធ្វើ​ឲ្យ​ពេលវេលា​ដើរ​យឺត​ណាស់​។ តែបើ​ធ្វើការ​វិញ ពេលវេលា​ពិតជា​ដើរ​លឿន​ទៅមុខ​ណាស់​។ ចំពោះ​រឿង​ការងារ​នេះ​, បុគ្គល​ពីរ​ប្រភេទ ច្រើន​សម្រេច​ខុសៗ​គ្នា​។ បុគ្គល​ប្រភេទ​ទី​១ ច្រើន​គិតថា ធ្វើការ​នេះ​ធុញ​ណាស់ ការងារ​នេះ​មិន​ចូលចិត្ត​ធ្វើ​វា​ទេ ស្អប់​ការងារ​នេះ​ណាស់ អ្នកធ្វើការ​ជាមួយគ្នា​យ៉ាប់​ណាស់​។ ប៉ុន្តែ នៅពេល​អត់​ការងារ​ធ្វើ ចិត្ត​របស់​បុគ្គល​ប្រ​ភេ​ទី​១ កាន់តែ​លំបាក​ជាង​មុន​ទៅទៀត​។ គ្មាន​ប្រាក់ខែ​ច្បាស់លាស់ អត់​ធ្វើ​អ្វី​សោះ ពេលនោះ ស្ត្រេ​ស កាន់តែ​កើនឡើង​។ 
 
​បុគ្គល​ប្រភេទ​ទី​២ ច្រើន​ឲ្យ​តម្លៃ​ទៅលើ​ការងារ​ដោយ​ចាត់ទុក​ការងារ​ថា ជា​ថ្នាំ​បំបាត់​ភាព​មួម៉ៅ (​ស្ត្រេ​ស​)​។ សម្រាប់​បុគ្គល​ប្រភេទ​ទី​២​នេះ​, គ្មាន​ការងារ​ធ្វើ​បង្កើត​ជំងឺស្ត្រេស​ទៅវិញ​។ បុគ្គល​ទី​២ បាន​បង្រៀន​ចិត្ត​ខ្លួនគេ​ឲ្យ​ស្រឡាញ់​ការងារ សប្បាយ​ជាមួយ​ការងារ និង​ទទួលខុសត្រូវ​លើ​ការងារ​។ នៅពេលដែល​គេ​សប្បាយ​ចិត្តនឹង​ការងារ ពេលនោះ បុគ្គល​ទី ២ មិនដែល​នឹកឃើញ​ឡើយ​រឿង​ធុញ​ទ្រា​ញ់​នឹង​ការងារ ឬ​ស្ត្រេ​សនឹង​ការងារ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com