ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍​មាន​អារម្មណ៍​ហត់​អស់កម្លាំង​មែន​ទេ​? អាន​អត្ថបទ​នេះ​!
02, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ឆ្ងល់​ឬ​អត់ថា​តើ​ហេតុអ្វី​បានជា​អ្នក​ឆាប់​អស់​ថាមពល​រាងកាយ​ខ្លាំង​ម្ល៉េះ​? ក្រៅពី​ការ​អត់​អាហារ​, គេង​មិន​គ្រប់​, និង​ធ្វើការ​ធ្ងន់​ហួសកម្លាំង នោះ​ការបាត់បង់​ថាមពល​រាងកាយ​លឿន​អាច​បណ្ដាលមកពី​មូលហេតុ​ស្មាន​មិន​ដល់​មួយចំនួន​ផ្សេងទៀត​។ ថា​តើ​មូលហេតុ​អ្វីខ្លះ​ទៅ​ដែល​ធ្វើឱ្យ​អ្នក​ឆាប់​អស់កម្លាំង​?

 

 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​មូលហេតុ​ចម្បង​ដែល​បណ្ដាលឱ្យ​អ្នក​ងាយ​ហត់​អស់កម្លាំង ៖

១. កង្វះ​ជាតិ​ដែក​
 
​រាល់​កោសិកា​រាងកាយ​ត្រូវការ​ទទួលបាន​អុកស៊ីហ្សែន​គ្រប់គ្រាន់​ដើម្បី​បំពេញ​មុខងារ​ភារកិច្ច​។ ត្រង់ចំណុច​នេះ​សារធាតុចិញ្ចឹម​ចាំបាច់​បំផុត​មួយ​ដែល​រាងកាយ​ត្រូវការ គឺ​ជាតិ​ដែក​។ កង្វះ​ជាតិ​ដែល​ផ្ដល់​បញ្ហា​សុខភាព​ជាច្រើន រួមទាំង​ភាព​អស់កម្លាំង​ឆាប់​ហត់​, ពិបាក​ផ្ដោតអារម្មណ៍ និង​សូម្បីតែ​ភាព​អំណត់​ស៊ូទ្រាំ​។ ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​បញ្ហា​ទាំងនេះ​កើតឡើង​ទេ ចូរ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​។​

២. ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​
 
​ទឹក ដើរតួនាទី​សំខាន់​ណាស់​ចំពោះ​សុខភាព​រាងកាយ ហើយ​ជួយ​រក្សា ក៏ដូចជា​បង្កើន​កម្រិត​ថាមពល​។ ប្រសិនបើ​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ បង្ក​ផលប៉ះពាល់​ដល់​មុខងារ​បេះដូង​។​
 
៣. កង្វះ​លំ​ហាត់ប្រាណ​
 
​លំ​ហាត់ប្រាណ​ជួយ​សម្រួល​ចរន្តឈាម​ហូរ និង​ល្អ​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​។ ការគិត​តែ​ពី​គេង​មិនបាន​ផ្ដល់ឱ្យ​អ្នក​នូវ​ថាមពល​បន្ថែម​ដូច​បានគិត​ទុក​ឡើយ​។ ផ្ទុយទៅវិញ ការធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ​ដូចជា ដើរ និង​រត់​ត្រឹកៗ​យ៉ាងហោចណាស់ ៣ ដង ក្នុង​មួយ​សប្តាហ៍​បែរជា​ជួយ​បង្កើន​កម្លាំង​ថាមពល​គួរឱ្យកត់សម្គាល់​។​
 
៤. បញ្ហា​ថប់​អារម្មណ៍​
 
​ប្រសិនបើ​អ្នក​តែង​គិត​ច្រើនពេក​នោះ​គ្មានអ្វី​គួរឱ្យ​ឆ្ងល់​ឡើយ​ដែល​អ្នក​អស់កម្លាំង ហើយ​មិន​ចង់​ធ្វើ​សកម្មភាព​រាងកាយ​ណាមួយ​។ ការ​ថប់​អារម្មណ៍ ព្រួយ គិត​ច្រើន បំផ្លាញ​ថាមពល​អ្នក​យ៉ាងច្រើន​មិនគួរ​ឱ្យ​ជឿ​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​បញ្ហា​នេះ ចូរ​ដក​ដង្ហើមវែងៗ​ជ្រៅៗ​, សម្រួល​អារម្មណ៍​, សម្រាក​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់​។ អ្នក​ក៏​អាច​សាកល្បង​ចែករំលែក​ភាព​ព្រួយបារម្ភ​ជាមួយ​សមាជិកគ្រួសារ ឬ​មិត្ត​ដើម្បី​ធូរចិត្ត​បាន​ខ្លះ​។​

៥. មិនដែល​ប្រកែក ឬ​បដិសេធ​
 
​ការធ្វើ​តាមចិត្ត ឬ​ការសុំ​របស់​អ្នកដទៃ​ច្រើនពេក​មិន​តែងតែ​ជា​អាកប្បកិរិយា​ល្អ​ឡើយ​។ ទោះបី​ជាការ​ខំប្រឹងប្រែង​របស់​អ្នក​អាច​ទទួលបាន​ការសរសើ​រ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ផលប៉ះពាល់ ឬ​ជះឥទ្ធិពល​ចំពោះ​សុខភាព ក៏ដូចជា​ថាមពល​របស់​អ្នក​បាន​ផងដែរ​។ ដូច្នេះ​គួរ​ចេះ​ប្រកែក​ខ្លះ ដើម្បី​ទុកពេល​សម្រាក​ឱ្យ​ខ្លួនឯង​។ កុំ​បង្ខំ​ធ្វើការ​ហួស​កម្រិត​គ្មាន​ពេល​សម្រាក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com