រថយន្ត
អត្ថបទពាណិជ្ជកម្ម
SUBARU បង្អូតសម្រស់រថយន្តជំនាន់ចុងក្រោយម៉ូឌែល e-Boxer នៅពិពរណ៍ឆ្នាំ២០១៩ ក្នុងសិង្ហបុរី
× សិង្ហបុរី៖ Forester e-Boxer ត្រូវបានបង្ហាញខ្លួននៅប្រទេសសិង្ហបុរី ក្នុងពិព័រណ៍ Singapore Motor show 2019។ ក្នុងការដាក់បង្ហាញរថយន្តជាច្រើនម៉ូឌែល មកពីក្រុមហ៊ុនជាច្រើន គេសង្កេតឃើញ នៅក្នុងស្តង់ SUBARU រថយន្ត Forester e-Boxer ក៏បានបង្ហាញរូបរាងដ៏សង្ហារបស់ខ្លួន ដែលពោរពេញដោយប្រណីតភាព ទំនើបដែលមានបំពាក់ដោយឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗជាច្រើន។
E-Boxer ជាប្រភេទរថយន្តដែលជាជម្រើសដ៏ល្អសម្រាប់អតិថិជន ដែលជាអ្នកធ្វើជំនួញ ឬអ្នកដែលមានសមាជិកគ្រួសារច្រើន ហើយវាក៏ជាប្រភេទរថយន្ត SUV ដ៏ពេញនិយមផងដែរ។ អ្វីដែលពិសេសនោះ រថយន្តប្រភេទ E-Boxer មានម៉ាស៊ីនមុខងារពីរ ក្នុងនោះរួមមាន ម៉ាស៊ីនដែលប្រើប្រាស់ថាមពលអគ្គិសនីដើរដោយអាគុយ មានមុខងារជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងម៉ាស៊ីនមួយទៀត ជាប្រភេទម៉ាស៊ីនប្រើប្រាស់ឥន្ធនៈទូទៅ មានមុខងារធ្វើឲ្យរថយន្តរត់ក្នុងល្បឿនលឿន។ ជាទូទៅឡាន SUBARU ស៊ីសាំង ៥.៤ លីត្រក្នុង ១០០គីឡូម៉ែត្រ តែសម្រាប់ E-Boxer នឹងត្រូវបានសន្សំសំចៃរហូតដល់ ៤០ភាគរយ។
លើសពីនេះទៅទៀតក្រុមហ៊ុន SUBARU ក៏បានបង្ហាញនូវម៉ូឌែល ដែលមានប្រជាប្រិយភាពនិងល្បី ៗ ជាច្រើនទៀត ដូចជារថយន្ត Subaru XV 2.0i-S Subaru Outback 2.5i-S Subaru Forester 2.0i-S Subaru Forester 2.0i-L ។
គួររម្លឹកដែរថា ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងនៅអគារ Suntec City ដោយមានការចូលរួមពីសំណាក់ថ្នាកដឹកនាំ របស់ក្រុមហ៊ុន SUBARU និងអ្នកសារព័ត៌មានមកពីប្រទេសជាច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com