អត្ថបទពាណិជ្ជកម្ម
ជើង​ខ្លាំង​៤​ក្រុម​នៃ​ពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តតាកែវ ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​
14, Jan 2019 , 3:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តតាកែវ​៖​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​Tiger Street Football Festival 2019​ប្រចាំ​មណ្ឌល​ខេត្តតាកែវ​ដែលជា​មណ្ឌល​ទី​២​បាន​រកឃើញ​ម្ចាស់​ជើងឯក ឡើងទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​ហើយ​។​
 
​ក្រុម​ទាំង​៤ ដែល​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុងនោះ​មាន​ក្រុម​យាន្ត​ដ្ឋា​ន​សំណាង​១ ដែល​បាន​យកឈ្នះ​លើ​ក្រុម​ក្លិប​កីឡា​ដូន​កែវ “A” ក្នុង​លទ្ធផល​៣​ទល់​២ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ នៅ​ផ្សារ​បុរី​រស្មី ទី​រួម​ខេត្តតាកែវ ។​


 
​ចំណែក​ក្រុម CTB “B” ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយពី​ឈ្នះ​លើ​ក្រុម​ភូមិ​ស្នោ​FC ក្នុង​លទ្ធផល ៥​ទល់​២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តតាកែវ ក្រុម​ក្រុម​យាន្ត​ដ្ឋា​ន​សំណាង​១ ទទួលបាន​ប្រាក់រង្វាន់ ១០០០​ដុល្លារ ,​ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម​ក្លិប​កីឡា​ដូន​កែវ “A”  ប្រាក់រង្វាន់ ៧០០​ដុល្លារ ,​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម CTB “B”​ប្រាក់រង្វាន់​៣៥០​ដុល្លារ និង​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ​ក្រុម​ភូមិ​ស្នោ​FC ប្រាក់រង្វាន់​១៥០ ដុល្លារ និង​ស្រា​បៀ​ថៃ​ហ្គ័​រ​។​


 
​ដោយឡែក​សម្រាប់​ខេត្តតាកែវ​ដែលជា​មណ្ឌល​ទី​២​នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត​យកតែ​៤​ក្រុម​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេស​មានឱកាស ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។ 


 
​សូម​រង់ចាំ​ជួបគ្នា​នៅ​មណ្ឌល​កំពង់ស្ពឺ​ដែលជា​ខេត្ត​បន្ទាប់ នៅ​ថ្ងៃ ទី ២០ ខែ មករា ឆ្នាំ​២០១៩ ។​ស្រា​បៀ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀ ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​


 
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH​ពិសា​ដោយ​ការទទួលខុសត្រូវ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com