ជាតិ
រថយន្ត
សង្គមជាតិ
កម្ពុជា នឹងមាន​ទីលានប្រណាំង​រថយន្ត​លំដាប់​ពិភពលោក
14, Jan 2019 , 7:39 pm        
រូបភាព
រូបទំព័រហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី
រូបទំព័រហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី
​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ ​ក្រុមហ៊ុន ម៉ុង ឫទ្ធី​គ្រុប របស់​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ចុះ​ហត្ថ​ខា​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Yamamoto Rock Prodoucts Co.Ltd លើ​កិច្ចព្រមព្រៀង​ស្តីអំពី​គម្រោង​សហ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​សាងសង់​ទីលានប្រណាំង​រថយន្ត​លំដាប់ថ្នាក់​លេខ​ពីរ​លើ​ពិភពលោក​។ លោក ម៉ុង ឫទ្ធី សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ទីលាន​នេះ ត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​៥០០​ហិកតា ស្ថិតនៅ​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

 

 
​លោក ម៉ុង ឫទ្ធី បាន​សរសេរ​ទៀតថា គម្រោង​សាងសង់​កន្លែង​ប្រណាំង​រថយន្ត​នេះ មិនសូវ​បានទទួល​ប្រាក់ចំណេញ​ច្រើន​ទេ​។ តែ​លោក យល់ថា វា នឹង​អាច​ធ្វើជា​ស្ពាន​ចម្លង ឲ្យ​មានការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​ក្រុម​កីឡាករ​កម្ពុជា​-​ជប៉ុន និង​កីឡា​ករពី​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក​។ 
 
​បើតាម​លោក ម៉ុង ឫទ្ធី ក្រុមហ៊ុន​របស់លោក Yamamoto មាន​ទីលានប្រណាំង​រថ​យន្ត​មួយកន្លែង នៅ​ប្រទេស​ជប៉ុន ដោយមាន​អាយុកាល​១៦​ឆ្នាំ​រួចមកហើយ​។ លោក អះអាងថា យោងតាម​បទពិសោធ​នេះ ក្រុមហ៊ុន​ទាំងពីរ​បាន​ឯកភាពគ្នា​ចាប់ផ្តើម​សាងសង់​ទីលានប្រណាំង​រថយន្ត​នេះ អស់​រយៈពេល​៧​ខែ​មកហើយ មុននឹង​ឈានដល់​ការរៀបចំ​កិច្ចព្រមព្រៀង​ជាមួយគ្នា​នាពេលនេះ​៕  
 


Tag:
 ទីលានប្រណាំង​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com