ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​នៃ “​ការទទួល​ទាន​ទឹក​ពេលព្រឹក​”
16, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 

• ជួយ​ឲ្យ​ការ​ស្រូបយក​សារធាតុចិញ្ចឹម​បាន​កាន់តែ​ល្អ ៖ ការផឹក​ទឹក​នៅលើ​ពោះ​ទទេ អាចជួយ​ជម្រះ​ពោះវៀនធំ ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​រាងកាយ​របស់​អ្នក ក្នុងការ​ស្រូបយក​សារធាតុចិញ្ចឹម​។​
 
• ទឹក​ជួយ​ផលិត​កោសិកា​ថ្មីៗ ៖ ឈាម​របស់​យើង​ផ្សំ​ឡើង​ដោយ​ទឹក​ប្រហែល ៨៣ ភាគរយ​។ ការ​ញុំ​ា​ទឹក​ពេលព្រឹក​ព្រលឹម អាចជួយ​បង្កើន​ការផលិត​កោសិកា​ឈាម និង​កោសិកា​សាច់ដុំ​ថ្មីៗ ជា​រៀងរាល់ថ្ងៃ​។​
 
• ទឹក​ជួយ​សម្រក​ទម្ងន់ ៖ ញុំ​ា​ទឹក​យ៉ាងហោចណាស់​មួយ​កែវ​ធំ​ពេលព្រឹក អាច​បង្កើន​ការរំលាយ​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក រហូតដល់​ទៅ ២៤ ភាគរយ​។​
 
• ទឹក​ជួយ​ឲ្យ​ស្បែ​កមាន​សំណើម និង​ភ្លឺរលោង ៖ ទឹក​ជួយ​សម្អាត​ជាតិពុល​ពី​ក្នុង​ឈាម ហើយ​ជួយ​រក្សា​ស្បែក​របស់​អ្នកមាន​សំណើម និង​ភ្លឹ​រលោង​។​
 
• ទឹក​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទឹករងៃ​មាន​តុល្យភាព ៖ កូនកណ្តុរ​ដែលជា​ផ្នែក​មួយ​នៃ​ប្រព​ន្ធ័​ទឹករងៃ​នៅក្នុង​ខ្លួន​របស់​អ្នក មាន​តួនាទី​ជា​តម្រង​សម្រាប់​ត្រង​ភាគល្អិតៗ​ដែល​មិនល្អ និង​មាន​សារៈសំខាន់​នៅក្នុង​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com