ពីនេះ ពីនោះ
«​សាច់ជូរ​» អាច​ហៅ​ម្យ៉ាង​ទៀតថា «​សាជូរ​» ក៏បាន​
17, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
¨«​សាច់ជូរ​» ជា​ពាក្យ​ដែល​គេ​អាច​ហៅ​ម្យ៉ាង​ទៀតថា «​សាជូរ​» ក៏បាន​។ ¨«​សាច់ជូរ​» ឬ​«​សាជូរ​»  មានន័យថា ធាតុ​ផ្សំ​មាន​អំបិល​ជូរ សាច់​រឹង​ជា​ដុំ សម្រាប់​ដាក់ចូល​ក្នុង​ទឹក​ឲ្យ​ទឹកថ្លា​។ សាច់ជូរ​មាន​២​ប្រភេទ គឺ​សាច់ជូរស មាន​សាច់​ពណ៌​ស និង សាច់ជូរខៀវ មាន​ពណ៌​ខៀវ​ស្ទើរ​បៃតងចាស់​(​ច្រើន​ប្រើ​ជា​ថ្នាំ​)​។ នេះ​បើតាម​ការបកស្រាយ​រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​



​នៅមាន​ពាក្យ​ជាច្រើន​ទៀត​ដែល​អាច​សរសេរ​បាន​ច្រើនបែប​ដូចនឹង​ពាក្យ​¨«​សាច់ជូរ​»​ដែរ ពាក្យ​ទាំងនោះ​មានដូចជា​ពាក្យ ព័ណ៌ ឬ​ពណ៌​, សំភី ឬ​សម្ភី​, រមៀត ឬ​ល្មៀត​, ប្រណិត ឬ​ប្រណីត ឬ​ប​ណិ​ត​, រំហ​, រម្ហ ,​លំហ​, ឬ​លម្ហ ,​សាលាដ ឬ​សាលា​ដិ៍​, ប្លោង ឬ​ផ្លោង​, បម្រាស និង​បង្រាស ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com