ជាតិ
សង្គមជាតិ
ស្ត្រីមេដឹកនាំស្ថាប័នព័ត៌មានពីររូបក្លាយជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា (ឆ្វេង) និងលោកស្រី ជា ស៊ុនដាណែត
× លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា បានឡើងតួនាទីពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ដដែល លោកស្រី ជា ស៊ុនដាណែត ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មានផងដែរ។
លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា ជាអគ្គនាយិកាស្ថានីយវិទ្យុ-ទូរទស្សន៍សូលីដា រីឯលោកស្រី ជា ស៊ុនដាណែត ជាម្ចាស់វិទ្យុ FM ១០២។
ជាមួយគ្នានេះ ព្រះករុណាព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀត ដោយតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងព័ត៌មានចំនួន៥រូប។ លោក អ៊ុក កំពូល លោក វណ្ណថា វណ្ណរ័ត្ន លោក ងួន សុវណ្ណារិទ្ធ លោក ជួន ចាន់ភារុន និងលោក សាន ពុទ្ធារី ជាទីប្រឹក្សា ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com