ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច ព្រមាន​ប្តឹង​ក្រុមហ៊ុន​៤ ទៅ​តុលាការ​លើ​ករណី​ជាប់ពន្ធ
18, Jan 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រាប់​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ ទៅ​ទូទាត់​បំណុល​ពន្ធ នៅ​សាខា​ពន្ធដារ​ខណ្ឌចំការមន មុននឹង​ឈានដល់​វិធានការ​តាមផ្លូវ​ច្បាប់ តាមរយៈ​ការ​ប្តឹងទៅ​តុលាការ​។

 
​បើតាម​សេចក្តីជូនដំណឹង​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រុមហ៊ុន​ទាំង​៤​នោះ​រួមមាន ចៀន ហុង ខន​ស្ដ្រា​ក់សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក (JIAN HONG CONSTRUCTION (CAMBODIA) CO.,LTD), អេស​.​ភី​.​វី​.​អិន អ៊ី​ម​ផត អិ​ច​ផត (S.P.V.N IMPORT EXPORT Co.,Ltd), អ៊ូ ប៊ុនឡុង ហ៊ើ​ប៊​ល រេ​មើ​ឌី (OU BUN LONG HERBAL REMEDIES.,Ltd), អង្គរ ភី​.​ស៊ី សី​លូ​សិន ខូ អិ​ល​ធី​ឌី (ANGKOR P.C SOLUTION Co.,Ltd)​។ 
 
​អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏​ធ្លាប់​កោះហៅ​ម្ចាស់​ក្រុមហ៊ុន​ទាំង​៤ មក​ដោះស្រាយ​បញ្ហា​បំណុល​ពន្ធ​កន្លងមក​ដែរ ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​ទាំងនេះ មិន​បានមក​តាម​ការ​កំណត់​ឡើយ​។ តែ​យ៉ាងណា​អគ្គនាយកដ្ឋាន​ពន្ធដារ ទុក​រយៈពេល​១៥​ថ្ងៃ​ទៀត ដោយ​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ សម្រាប់​ក្រុមហ៊ុន​ទាំង​៤ ដោះស្រាយ​បំណុល​ពន្ធ​។ ប្រសិនបើ​ម្ចាស់​ក្រុមហ៊ុន​មិនបាន​បង់ពន្ធ​តាម​ការកំណត់​ទេ ក្រសួង​នឹង​ចាត់ទុកថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លើ​បញ្ញត្ត​ស្តីពី​ពន្ធដារ តាម​មាត្រា​១២៧ និង​១២៩​នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ និង​ប្តឹងទៅ​តុលាការ​កាត់ទោស​ទោ​តាមច្បាប់​ជា​ធរមាន​៕

Tag:
 នាយកដ្ឋាន​ពន្ធដារ​
  ក្រុមហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com