ជាតិ
សង្គមជាតិ
តារា​កំប្លែង​នាយ​កុយ និង នាយ​ក្រិន ជួប​គ្រោះថ្នាក់​ចរាចរណ៍ តែ​មិន​របួសធ្ងន់​
20, Jan 2019 , 10:09 am        
រូបភាព
រូបពីស្នងការនគរបាលខេត្តត្បូងឃ្មុំ
រូបពីស្នងការនគរបាលខេត្តត្បូងឃ្មុំ
ដោយ: ថ្មីៗ
​តារា​កំប្លែង​នាយ​កុយ និង នាយ​ក្រិន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​សាររថយន្ត​បែក​កង់ ហើយក៏​រេ​ទៅបុក​ដើមឈើ​មួយ​ដើម នៅលើ​ផ្លូវ​លេខ​៧៣ ភូមិ​ថ្នល់ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​ព័ត៌មាន​ដែល​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។


​បើតាម​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ រថយន្ត ដែល​តារា​កំប្លែង​ទាំងពីរ​ជិះ​រួមគ្នា​នោះ គឺ​ម៉ា​កឡង់​គ្រី​ស័​រ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AR-9968​។ ស្នងការ បាន​បន្ថែមថា នាយ​កុយ ដែលជា​អ្នកបើក បាន​របួស​កែងដៃ​ស្តាំ តែ​ស្រាល ហើយ​នាយ​ក្រិន ដែលជា​អ្នករួមដំណើរ​ជាមួយ មិន​រងរបួស​ឡើយ​។ 
 
​ស្នងការ បន្តថា ទិសដៅ​របស់​ពួកលោក គឺ​បើក​ពី​ខេត្តរតនគិរី ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។ ស្នងការ​ការបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ករណីនេះ មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ​»៕ 
 
 

នាយកុយ។ រូបពីស្នងការនគរបាលខេត្តត្បូងឃ្មុំ 


​នាយក្រិន។ រូបពីស្នងការនគរបាលខេត្តត្បូងឃ្មុំ 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
  នាយ​កុយ​
  នាយ​ក្រិន
© រក្សាសិទ្ធិដោយ thmeythmey.com