ជាតិ
ជីវភាព​រស់នៅ​យ៉ាង​សាមញ្ញ នា​ដងស្ទឹង​អា​រ៉ែ​ង
20, Jan 2019 , 10:59 am        
រូបភាព
​កោះកុង​៖ ដងស្ទឹង​អា​រ៉ែ​ង គឺជា​ចំណុច​ខណ្ឌ​ចែក​ឃុំ​ជំនាប់ និង​ឃុំ​ថ្ម​ដូន​ពៅ​។ ទិដ្ឋភាព​ដ៏​រស់​រវើក​នៅទីនេះ បានបង្ហាញ​ពី​ជីវភាព​រស់នៅ​យ៉ាង​សាមញ្ញ​របស់​អ្នកភូមិ ប៉ុន្តែ​ទាក់ទាញ​យ៉ាង​ក្រៃលែង​។ ជា​រៀងរាល់ថ្ងៃ អ្នកភូមិ​ទាំងពីរ​ឃុំ​បានមក​អាស្រ័យ​ទឹកស្ទឹង ខ្លះ​ងូតទឹក ខ្លះ​នេសាទ​ត្រី ខ្លះ​គក់​សម្លៀកបំពាក់ ខ្លះ​លាង​សម្អាត​ត្រី​សាច់​និង​បន្ថែ ស្របពេល​អ្នកដំណើ​រឆ្ល​ង​កាត់​ទៅមក​មិន​ដាច់​។


 

​ដងស្ទឹង​អា​រ៉ែ​ង​មិនមាន​សំរាម​ឡើយ​។ អ្នកស្រុក​នៅទីនេះ អាស្រ័យ​ទឹកស្ទឹង​អា​រ៉ែ​ង​ដោយ​រីករាយ ដែល​ស្ដែង​ឱ្យឃើញ​តាមរយៈ​សកម្មភាព​ដ៏​រស់​រវើក​ដែលមាន​អ្នកភូមិ​ងូតទឹក នេសាទ​ត្រី គក់​សម្លៀកបំពាក់ លាង​សម្អាត​ត្រី​សាច់ និង​បន្លែ​ជាដើម​នៅទីនេះ​។ 


 
​ពេលដែល​អ្នកភូមិ​ចង់​ឆ្លង​ទៅមក​រវាង​ឃុំ​ជំនាប់ និង​ឃុំ​ថ្ម​ដូន​ពៅ គេ​អាច​បើកឡាន ម៉ូតូ គោយន្ត ឬ​ថ្មើរជើង​ឆ្លងកាត់​ដងស្ទឹង​នៅ​ខែប្រាំង​។ សណ្ឋាន​ថ្ម​នៅ​បាត​ស្ទឹង​អា​រ៉ែ​ង មាន​សភាព​ខ្ពស់​ទាប​។ បើ​ទោះ​អាច​បើក​បើកឡាន ម៉ូតូ​ឆ្លងកាត់​បាន​មែន ប៉ុន្តែ​ក៏​រាង​ពិបាក​បន្តិច​ដែរ ពេលខ្លះ​ទឹក​ក៏​សាច​ចូល​បំពង់​ស៊ី​ម៉ាំង​យានយន្ត​ផងដែរ​។ អ្នកភូមិ​ខ្លះ រអ៊ូរទាំ នឹង​ការធ្វើដំណើរ​ឆ្លងកាត់​ស្ទឹង រីឯ​អ្នកភូមិ​ខ្លះទៀត ស៊ាំ​នឹង​ការធ្វើដំណើរ​បែបនេះ​ទៅហើយ​។ ទោះជា​យ៉ាងណាក៏ដោយ​ពួកគាត់ នៅតែ​ចង់ឱ្យ​អាជ្ញាធរ​ភូមិ​ឃុំ សង់ស្ពាន​ឆ្លងកាត់​ដងស្ទឹង​អា​រ៉ែ​ង​នេះដែរ​។​
 
​ចំណែក​នៅ​ដូ​វ​វស្សា គេ​ត្រូវ​ជិះទូក​ឆ្លងកាត់​ស្ទឹង ហើយ​គេ​ចង​ខ្សែពួរ​ពីរ​ខ្សែ ពី​ត្រើយ​ស្ទឹង​ម្ខាង ទៅ​ម្ខាង​ទៀត ដើម្បី​ទាញ​ទូក​ចម្លង​អ្នកដំណើរ នា​ខែ​ទឹក​ឡើង​នេះ​៕






 

Tag:
 កោះកុង​
 ​ដងស្ទឹង​អា​រ៉ែ​ង​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com