កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ទទួលបាន​២០​លាន​ដុល្លារ​ក្រោយ​យកឈ្នះ Adrienne ដោយ​ពិន្ទុ​
20, Jan 2019 , 2:26 pm        
រូបភាព
ដោយ:
​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao បាន​យកឈ្នះ​កីឡាករ​អាមេរិ​ក Adrienne Broner ដោយ​ពិន្ទុ នា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​នេះ​។ ជ័យជម្នះ​នេះ​ជួយ​កីឡាករ​វ័យ​៤០​ឆ្នាំ​រូបនេះ​រក្សាបាន​កំណត់ត្រា​ឈ្នះ​៦១​ដង​ក្នុងចំណោម​៧០​ប្រកួត​របស់គេ​។

 
 
​កីឡាករ Manny Pacquiao ដែលមាន​ប្រវត្តិ​ឈ្នះ​៦១ ស្មើ​៣ និង​ចាញ់​៧ ទទួល​ថវិកា​ចំនួន​២០​លាន​ដុល្លារ​អាមេរិក ក្រោយ​យកឈ្នះ​កីឡាករ​អាមេរិក Adrienne Broner ដោយ​ពិន្ទុ ពេល​រូបគេ​ឡើង​ការពារ​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA​។ ការបរាជ័យ​លើស​ង្វៀន MGM Garden នៅ​សហរដ្ឋអាមេរិក​នេះ វា​ជា​បរាជ័យ​លើក​ទី​៤​សម្រាប់ Adrienne Broner ដែល​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២៤​ដង​ក្នុងចំណោម​ប្រវត្តិ​៣៩​ដង ស្មើ​១​និង​មិន​ប្រកាស​លទ្ធផល​១​ដង​។​
 
​សម្រាប់​ការប្រកួត​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​នេះដែរ ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao ដែលមាន​វ័យ​៤០​ឆ្នាំ​បាន​គ្របដណ្តប់​លើ​កីឡាករ​ដែលមាន​វ័យ​ប្អូនគេ​១១​ឆ្នាំ Adrienne Broner ស្ទើរ​គ្រប់​១២​ទឹក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រូបគេ​បាន​វាយ​កីឡាករ​រូបនេះ​ឲ្យ​បាត់បង់ស្មារតីពីរលើក គឺ​នៅ​ទឹក​ទី​៣ និង​ទី​៧​ថែម​ទៀតផង​។ 
 
​ជ័យជម្នះ​នេះ​ជួយ Pacquiao បន្ត​គ្រប់គ្រង​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA នេះ​ដដែល​៕        




 

Tag:
 Manny Pacquiao
  Adrienne Broner
© រក្សាសិទ្ធិដោយ thmeythmey.com