ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឃីម សុខ​ហេង​៖​យុវជន​គួរតែ​ប្រឹង​ធ្វើការ​ឲ្យ​ល្អ ប្រសើរ​ជាង​មាន​ចំណង់​ភ្លើងចំបើង ដែល​នាំ​ឲ្យ​បរាជ័យ​
21, Jan 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ លោក ឃឹម សុខ​ហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ LSI បាន​លើកឡើងថា យុវជន​ដែលមាន​ផែន​ការចង់​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន​គឺជា​រឿង​ល្អ ប៉ុន្តែ​យុវជន​គួរតែ​សួរ​ខ្លួនឯង​ជាមុនសិន ថា​តើ​ខ្លួន​មានគំនិត​អាជីវកម្ម​ច្បាស់​ឬ​នៅ​? ហើយ​មានការ​យល់ដឹង​ពី​កត្តា​ដែល​នាំ​ឲ្យ​បរាជ័យ និង​ជោគជ័យ​ច្បាស់​ដែរ​ទេ​? សម្រាប់​លោក ឃីម សុខ​ហេង បើសិនជា​យុវជន​មិនទាន់​យល់​ចំណុច​ទាំងនេះ​ច្បាស់​ទេ នោះ​ពួកគេ​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​ឲ្យ​បានល្អ​សិន (The best) ប្រសិន​ជាង​មាន​ចំណង់​ភ្លើងចំបើង ដែល​នាំ​ឲ្យ​បរាជ័យ និង​បាក់​ទឹកចិត្ត​នាពេល​អនាគត​។


​ដើម្បី​ជាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក ភួង វ៉ាន់​ថា អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង លោក ឃីម សុខ​ហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ LSI ដូចតទៅ​៖



 
«​នៅពេលដែល​ខ្ញុំ​ឮ​យុវជន​យើង​ចេះតែ​ពុះ​កញ្ជោ​ល ចង់ទៅ​ចាប់ផ្ដើម​អាជីវកម្ម ខ្ញុំ​សួរថា​តើ​គំនិត​អាជីវកម្ម​អ្វីដែល​យើង​ចង់​ធ្វើ ហើយ​យើង​ចង់ទៅ​ចាប់​ផ្ដើ​អាជីវកម្ម យើង​ដឹងថា​ធ្វើ​យ៉ាងដូចម្ដេច​ឬ​អត់ ហើយ​យើង​មានបាន​កំណត់​ទេ កត្តា​ដែល​ទាញ​ឲ្យ​យើង​បរាជ័យ ដួល រហូតដល់​ក្ស័យធន​ទៅវិញ​នោះ​។ ស្អី​គេ ជាការ​កំណត់​ឲ្យ​ច្បាស់ កត្តា​អ្វីដែល​ធ្វើ​ឲ្យ​យើង​ជោគជ័យ ដោយ​អតិថិជន​សុខចិត្ត​មករក​យើង អត់​ទៅរក​គូ​ប្រ​គួ​ត​ប្រជែង​យើង តើ​យុវជន​ដែល​ចង់​បើក​អាជីវកម្ម​មាន​ចំណុច​ហ្នឹង​ឬ​នៅ​?»​។ នេះ​ជា​យោបល់​របស់លោក ឃីម សុខ​ហេង ដែល​ប្រាប់​ឲ្យ​យុវជន ត្រូវ​សួរ​ខ្លួន​គ្រប់​កាលៈទេសៈ មុនពេល​ចង់​ធ្វើ​អ្វីមួយ​។ 
 
​សម្រាប់​លោក ឃីម សុខ​ហេង ការ​សួរ​ខ្លួនឯង​នេះ ដើម្បី​ឲ្យ​យុវជន​ការពារ​ខ្លួន កុំ​ឲ្យ​ខាត​ពេលវេលា ថវិកា និង​ការបាក់​ទឹកចិត្ត​។ ហើយ​ដើម្បី​ឈានទៅរក​ការជោគជ័យ​នោះ យុវជន​គួរតែ​ខំប្រឹង​រៀនសូត្រ ពង្រឹង​ជំនាញ​របស់ខ្លួន​ឲ្យ​បាន​ច្រើន​ជាមុនសិន​ទើប​ជាការ​ល្អ ប្រសើរ​ជាង​មានគំនិត​ធ្វើ​អាជីវកម្ម​បែប​ភ្លើងចំបើង​។ «​យុវជន​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង ត្រូវមាន​ចំណេះវិជ្ជា​នៅក្នុង​ខ្លួន ជា​កត្តា​គាំទ្រ​ដែល​ធ្វើ​ឲ្យ​យុវជន​របស់​យើង​ខ្លាំង​ហើយ ។ កត្តា​ឥរិយាបទ បើកចំហរ ត្រូវតែ​សកម្ម មាន​ស្មារតី​ប្រឹងប្រែង ព​ន្លឿ​ន​ការអភិវឌ្ឍន៍​ខ្លួនឯង ច​រិ​ក​ជា​អ្នកតស៊ូ ។​ហើយ​ចំនុច​សំខាន់​មួយទៀត​ដែល​ខ្ញុំ​មើលឃើញ យុវជន​ត្រូវ​បើក​ចិត្ត​ចាប់យក​ជំនាញ​ភាសា ចាប់យក​ជំនាញ់ កុំព្យូទ័រ ហើយ​នៅក្នុង​យុគសម័យ​អ៊ីនធឺណិត វា​ជា​កត្តា​សំខាន់​ណាស់​ដែល​ខ្ញុំ​មើលឃើញ យុវជន​របស់​យើង​ពោ​ពេញ​ទៅដោយ​សក្ក​តា​នុព​ល ដើម្បី​ជោគជ័យ ហើយ​យុវជន​របស់​យើង​កំពុងតែ​មានឱកាស​»​។ នេះ​ជាការ​លើកឡើង​របស់​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ LSI៕
 

Tag:
 យុវជន​
  ឃីម សុខ​ហេង
© រក្សាសិទ្ធិដោយ thmeythmey.com