ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេលសម្រកទម្ងន់ ចេញមុខសញ្ញាទាំងនេះ អ្នកគួរតែបញ្ឈប់ភ្លាម
× ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញប្រាប់អ្នកថា អ្នកគួរតែបញ្ឈប់ការសម្រកទម្ងន់របស់អ្នក។
តើមានអ្វីខ្លះទៅ?
1. ប្រសិនជាអ្នកគេងគ្រប់ ប៉ុន្តែបែរជាមិនមានអារម្មណ៍ក្នុងការបំពេញការងារ ដោយឆាប់មានអារម្មណ៍ថានឿយហត់ នោះអ្នកគួរតែបញ្ឈប់ការសម្រកទម្ងន់របស់អ្នក ព្រោះបើអ្នកបន្តសម្រក នោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំង។
2. ក្នុងដំណាក់កាលសម្រកទម្ងន់ ការពិសារតិចគឺជារឿងធម្មតា ប៉ុន្តែបើអ្នកមិនមានអារម្មណ៍បរិភោគអ្វីទាល់តែសោះ ដោយឃើញអាហារគឺញ៉ាំមិនចូលតែម្តង។ បើកើតមានអាការៈទាំងនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពរបស់អ្នកឲ្យបានខ្ពស់ ព្រោះមិនញ៉ាំក្នុងរយៈពេលយូរ អាចធ្វើឲ្យអ្នកដួលបាន។
3. នៅពេលដែលអ្នកស្គមបានសម្រេច ប៉ុន្តែក្នុងខ្លួនមិនមានកម្លាំងសោះ ក៏អ្នកគួរតែប្រយ័ត្នផងដែរ ព្រោះជួលកាលអ្នកអាចប្រើវិធីជ្រុល ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងដំណាក់កាលសម្រកទម្ងន់របស់អ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com