ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​លើកទឹកចិត្ត​ផ្នែក​ពន្ធ​មួយចំនួន ចំពោះ​ក្រុមហ៊ុន​ចូល​ផ្សា​រមូល​ប​ត្រ​
21, Jan 2019 , 10:45 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ឡើង​ផ្សា​រមូល​ប​ត្រ នឹងត្រូវ​ទទួល​បានកា​រ​លើកទឹកចិត្ត​ពន្ធដារ​ដោយ​បន្ថយពន្ធ​លើ​ប្រាក់ចំណូល ៥០​ភាគរយ និង​ការអនុគ្រោះ​បំណុល​ពន្ធ​។ នេះ​បើតាម​អនុក្រឹត្យ​លេខ​០១ អនក្រ​.​បក ចុះ​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៩ ។​


 
«​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​លើកដំបូង​ជា​សាធារណៈ ដែល​ទទួលបាន​ការអនុញ្ញាត​ពី គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (SECC) និង​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុក ក្នុង​រយៈពេល​៣​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ត្រូវបំពេញ​បែបបទ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ដោយ​បន្ថយពន្ធ​លើ​ប្រាក់ចំណូល​ចំនួន ៥០​ភាគរយ​»​។ នេះ​បើតាម​អនុក្រឹត្យ​ខាងលើ ដែល​បញ្ជាក់ថា ការលើកទឹកចិត្ត​ពន្ធដារ​មាន​រយៈពេល​៣​ឆ្នាំ​។​
 
​អនុក្រឹត្យ​បានចែង​បន្ថែមថា ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​លើកដំបូង ត្រូវ​ទទួលបាន​ការអនុគ្រោះ​បំណុល​ពន្ធ ដែល​រួម​ប​ញ្ជូ​ល​ពន្ធ​លើ​ប្រាក់ចំណូល​ទាំងស្រុង ពន្ធ​កាត់​ទុក អាករ​លើ​តម្លៃបន្ថែម អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយចំនួន អាករ​ស្នាក់នៅ អាករ​បំភ្លឺ​សាធារណៈ​។ 
 
​ប៉ុន្តែ​មិនត្រូវ​ទទួលបាន​ការលើក​ទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​ទេ ចំពោះ​ក្រុមហ៊ុន​ដែលជា​សហគ្រាស​វិនិយោគ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​កំពុងស្ថិត​ក្នុងរ​យៈ​ពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល ដូច​មានចែង​ក្នុង​ច្បាប់​វិនិយោគ​។​
 
​ដោយឡែក​អ្នកវិនិយោគ​សាធារណៈ ត្រូវ​ទទួលបាន​ការបន្ថយ​ពន្ធ​កាត់​ទុក ៥០​ភាគរយ លើ​ការប្រាក់ ឬ​ភាគលាភ ដែល​បាន​ពី​ការទិញ​លក់​មូល​ប​ត្រ​សម្រាប់​រយៈពេល​៣​ឆ្នាំ​។​
 
​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ចំនួន​៦ ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​កម្ពុជា​។ បន្ទាប់ពី​រដ្ឋាភិបាល​ប​ន្ត​លើកទឹកចិត្ត​ផ្នែក​ពន្ធ​នេះ គេ​រំពឹងថា នឹងមាន​ក្រុមហ៊ុន​មួយចំនួនទៀត សម្រេចចិត្ត​ឈាន​ជើង​ចូលក្នុង​ផ្សា​រមូល​ប​ត្រ ដើម្បី​កៀងគរ​ទុនវិនិយោគ​បន្ថែម​៕
 

Tag:
 ភាគហ៊ុន​
  មូល​ប​ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com