អត្ថបទពាណិជ្ជកម្ម
ទូ​ទឹកកក​ដ៏​ឆ្លាត​វៃ​បំផុត​ជាមួយ​បច្ចេកវិទ្យា​ថ្មី Twin Cooling Plus™ ពី​សាម​សុង គឺជា​ជម្រើស​ថ្មី​សម្រាប់​លោក​-​អ្នក​
21, Jan 2019 , 4:32 pm        
រូបភាព
ដោយ:
​ការទទួល​ទាន​អាហារ​ស្រស់ៗ​គឺ​ពិត​ជាមាន​អត្ថប្រយោជន៍​ខ្លាំង​មែនទែន​ដល់​សុខភាព ។ ប៉ុន្តែ​ការ​មមាញឹក​ដូច​សព្វថ្ងៃនេះ លោក​-​អ្នក ប្រាកដជា​មិនអាច​ទៅ​ផ្សារ ដើម្បី​ទិញ​គ្រឿងទេស បន្លែ ផ្លែឈើ និង​ត្រី​សាច់​ស្រស់ៗ​ជា​រៀងរាល់ថ្ងៃ​នោះទេ​។ ដូច្នេះហើយ​លោក​-​អ្នក មានតែ​ជ្រើសរើស​ទូទឹកកក​ណា ដែលមាន​ភាព​ឆ្លាត​វៃ និង មានការ​សន្សំសំចៃ​ខ្ពស់ ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរឡើង​។​
 
​ថ្ងៃនេះ យើង​សូម​ណែនាំ​ប្រិយមិត្ត​ឱ្យបាន​ស្គាល់​នូវ​ទូទឹកកក​ស៊េរី​ថ្មី​មួយ​ប្រភេទ​ដែលមាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​បំផុត​គឺ Twin Cooling Plus™ មាន​សមត្ថភាព​ធ្វើឱ្យ​បន្លែ ត្រី​សាច់ រក្សា​នូវ​ភាពស្រស់​បាន​កាន់តែ​យូរ​រហូតដល់ ៧០ ភាគរយ ។ ហើយ​បច្ចេកវិទ្យា​នេះ មាន​បំពាក់​នូវលើ​ទូទឹកកក​សាម​សុង ស៊េរី​ថ្មី​ម៉ូ​ដែល RT5000, RT6000 និង RT7000 ។ ជាការ​ពិតណាស់ បច្ចេកវិទ្យា Twin Cooling Plus™  ធ្វើ​ឲ្យ​លោកអ្នក​លែង​ភ័យព្រួយ​បារម្ភ​ពី​គុណភាព​របស់​ម្ហូបអាហារ ទោះ​រក្សាទុក​ក្នុង​ទូទឹកកក​យូរ​ប៉ុណ្ណា​ក៏ដោយ ។ ជាពិសេស​បញ្ហា​ធុំក្លិន​មិនល្អ​នោះ គឺ​លែងមាន​ការព្រួយបារម្ភ​ទៀត​ដែរ ព្រោះ​វា​មាន​កង្ហា​បញ្ចេញ​ភាព​ត្រជាក់​ពីរ​ដាច់ពីគ្នា (Evaporators) ។ 




 
​កាន់តែ​ពិសេស​ជាមួយនឹង​មុខងារ Fridge Max Mode របស់ Twin Cooling Plus™ ដែល​អាច​ប្រើប្រាស់​កន្លែង​កក​ឲ្យ​មាន​មុខងារ​ក្លាស្សេ​ធម្មតា​បាន​។ សូមកុំ​ព្រួយបារម្ភ​អី ថា​ដាក់​ឆាប់​ពេញ​នោះ​! ភាពបត់បែន​នៃ​ការប្រើប្រាស់​របស់​ទូទឹកកក​គឺជា​លក្ខណៈពិសេស​មួយទៀត​នៃ​បច្ចេកវិទ្យា​ថ្មី Samsung Twin Cooling Plus™ ជាមួយនឹង​ការផ្តល់ជូន​នូវ​ជម្រើស​ដ៏​ឆ្លាត​វៃ​ជាច្រើន​សម្រាប់​អ្នកប្រើប្រាស់​ក្នុងការ​គ្រប់គ្រង​ទៅលើ​ទូ​ទឹកកក​តាម​វិធី ដែល​ពួកគេ​ចង់បាន​។ Samsung Twin Cooling Plus™ នេះ​គឺ​មិន​ត្រឹមតែ​ផ្តល់​ភាព​ត្រជាក់​លឿន​នោះទេ ប៉ុន្តែ​វា​បន្ថែម​នូវ​ភាពងាយស្រួល​នៅក្នុង​ការប្រើប្រាស់ ដោយសារតែ​ទូ​ទឹកកក​នេះ មាន​ទ្វារ​ពីរ​ដាច់ដោយឡែក​ពីគ្នា សម្រាប់​ផ្នែក​ត្រជាក់ និង​ផ្នែក​កក ដើម្បី​កាត់បន្ថយ​ទៅលើ​ការប្រែប្រួល​សីតុណ្ហភាព​ជួយ​សន្សំសំចៃ​ភ្លើង​ថែមទៀត​។ 




 
​សូម​ប្រញាប់​រួសរាន់​ឡើង​! ស្រឡាញ់​សុខភាព​របស់​អ្នក ជ្រើសរើស​ទូ​ទឹកកក Samsung Twin Cooling Plus™ ភ្លាម​ទៅ​! លោកអ្នក​អាច​រក​ជាវ​បាន​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ របស់​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com