អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន MSA ទទួលបានបណ្ណសរសើរពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
× គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រគល់បណ្ណសរសើរដល់អង្គភាពឯកជនដែលរួមចំណែកក្នុងការងារអប់រំសុវត្ថិភាពចរាចរណ៍ កាលពីរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩។ ក្នុងនោះក្រុមហ៊ុន MSA ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ទទួលបានបណ្ណសរសើរពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៨ ដោយក្នុងនោះក៏មានពិធីប្រគល់ បណ្ណសរសើរដល់អង្គភាពឯកជន និងបុគ្គលមានស្នាដៃបំពេញភារកិច្ចប្រចាំឆ្នាំ ក្នុងការបំពេញសកម្មភាពយ៉ាងសកម្ម ចូលរួមចំណែកជួយសង្គម តាមរយៈការការផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។
កម្មវិធីនេះបានរៀបចំ និងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងវត្តមានមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបក្នុងជួររដ្ឋាភិបាល ព្រមទាំងអង្គភាពឯកជនផ្សេងទៀត។ ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបនេះដែរ សម្តេចក្រឡាហោម ស ខេង បានស្នើរឱ្យមានការបន្តចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដូចជាការផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ ការអនុវត្តច្បាប់ចរាចរណ៍ វិស្វកម្មផ្លូវថ្នល់ ការសង្គ្រោះបន្ទាន់ និងការលើកទឹកចិត្តក្នុងការចូលរួមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សម្តេចក្រឡាហោម បានបន្ថែមទៀតដែរថា៖ «ខ្ញុំសូមអំពាវនាវឱ្យប្រជាជនដែលប្រើប្រាស់ទោចក្រយានយន្ត មេត្តាពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
យោងតាមកម្មវិធីនេះ ក្រុមហ៊ុន MSA មានកិតិ្តយសចូលរួម និងទទួលបណ្ណសសើរលើការចូលរួមយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយការអប់រំអំពីសុវតិ្ថភាពចរាចរណ៍ផ្លូវគោក។ បន្ទាប់ពីកម្មវិធីប្រគល់បណ្ណសរសើរពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុនMSA និងបុគ្គលិកទាំងអស់ មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្របេសកកម្មនេះ និងប្តេជ្ញាផ្សព្វផ្សាយអប់រំឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com