ជាតិ
សង្គមជាតិ
«​តាំងគោក​» ក្លាយជា​ស្រុក​ថ្មី​មួយ​បន្ថែមទៀត​របស់​ខេត្តកំពង់ធំ​
22, Jan 2019 , 10:00 am        
រូបភាព
ដោយ:
​កំពង់ធំ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បង្កើត​ស្រុក​ថ្មី ដែលមាន​ឈ្មោះថា «​ស្រុក​តាំងគោក​» នៅ​ខេត្តកំពង់ធំ​។ យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​៨ ខែមករា ការបង្កើត​ស្រុក​ថ្មី​នេះ ដោយ​កាត់​យក​ឃុំ​ចំនួន​៨ ពី​ស្រុក​បារាយណ៍ ដោយ​ក្នុងនោះ​មានដូចជា ឃុំ​ពង្រ ឃុំ​ច្រនាង ឃុំ​ជ្រលង ឃុំ​ទ្រៀល ឃុំ​ស្រឡៅ ឃុំ​សូ​យោង ឃុំ​ស្វាយ​ភ្លើង និង​ឃុំ​អណ្តូង​ពោ​ធិ័​។​


 
​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល បាន​បញ្ជាក់ថា ព្រំប្រទល់​រដ្ឋបាល «​ស្រុក​តាំងគោក​» ត្រូវបាន​គេ​កំណត់​ដូច​មាននៅ​ក្នុង​ផែនទី ជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ​រួចជាស្រេច​ហើយ​។ ទីតាំង​សាលាស្រុក​តាំងគោក ស្ថិតក្នុង​ឃុំ​សូ​យោង​។​
 
​ដំបូង​ឡើយ តាំងគោក ជា​ឈ្មោះ​ភូមិ​មួយ​នៅក្នុង​ឃុំ​សូ​យោង ស្រុក​បារាយណ៍​។ ក្រោយ​ការបង្កើត​ស្រុក​ថ្មី​បន្ថែមទៀត​នេះ ខេត្តកំពង់ធំ​មានស្រុក​ចំនួន​៩​ក្នុងនោះ​មានស្រុក​បារាយណ៍ ស្រុក​ស្ទោង ស្រុក​កំពង់ស្វាយ ស្រុកសន្ទុក ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទ​សម្បូរ ស្រុក​សណ្តាន់ ក្រុង​ស្ទឹងសែន​(​ប្តូរ​ពី​ស្រុក​ស្ទឹងសែន​) និង​ស្រុក​តាំងគោក​៕ 
 

Tag:
 ​ស្រុក​
  តាំងគោក
© រក្សាសិទ្ធិដោយ thmeythmey.com