ជាតិ
២៥ខេត្ត/រាជធានី
«​ដំណើរ​កម្សាន្ត​​សប្បុរសធម៌​» ជំរុញ​ការការពារ​សត្វ​ស្លាប​នៅ​សហគមន៍​បឹង​ស្នេហ៍
23, Jan 2019 , 11:39 am        
រូបភាព
​ភ្នំពេញ​៖ កម្សាន្ត​សប្បុរសធម៌ មាន​គោលបំណង​ជួយ​ដល់​សហគមន៍​ស្ម័គ្រចិត្ត​ការពារ​សត្វ​ស្លាប នៅ​តំបន់​បឹង​ស្នេហ៍ ខេត្តព្រៃវែង​។ កម្មវិធី​ដំណើរកម្សាន្ត​សប្បុរសធម៌​នេះ នឹង​យក​ថវិកា​ជួយឧបត្ថម្ភ​ដល់​សហគមន៍ ដើម្បី​ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​, គ្រូបង្រៀន​, ក្រុមប្រឹក្សាឃុំ និង​សិស្សានុសិស្ស​ទាំងអស់ ដែលមាន​ឆន្ទៈ​ស្ម័គ្រចិត្ត​ក្នុងការ​ការពារ​សត្វ​ស្លាប​នៅ​តំបន់​នោះ​។ កម្មវិធី​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៤ កុម្ភៈ ខាងមុខនេះ​។


  
Vana Adventure Travel នឹង​រៀបចំ​ដំណើរ​កម្សាន្តសប្បុរសធម៌​មួយ ទៅកាន់​សហគមន៍​ស្ម័គ្រចិត្ត​ការពារ​សត្វ​ស្លាប​បឹង​ស្នេហ៍​។ កម្មវិធី​នេះ រៀបចំ​ដើម្បី​ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ គ្រូបង្រៀន ក្រុមប្រឹក្សាឃុំ និង​សិស្សានុសិស្ស​ទាំងអស់ ដែលមាន​ឆន្ទៈ​ស្ម័គ្រចិត្ត​ក្នុងការ​ការពារ​សត្វ​ស្លាប នៅ​តំបន់​បឹង​ស្នេហ៍ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​

 ដំណើរ​កម្សាន្ត​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។  លោក ជា ថុង ស្ថាបនិក Vana Adventure Travel បាន​បញ្ជាក់ថា​៖ «​ការចូលរួម​វិភាគទាន​របស់លោក​អ្នក គឺជា​ការចូលរួមចំណែក​យ៉ាង​ធំធេង​ទៅដល់​ពួកគាត់ ដែល​ស្ម័គ្រចិត្ត​ការពារ​សត្វ​ស្លាប របស់​កម្ពុជា​យើង ពី​ការ​បរបាញ់ ការបំផ្លាញ​ព្រៃ និង​ការរំខាន​ផ្សេងទៀត​ដល់​ការរស់នៅ​របស់​សត្វ​ស្លាប​ទាំងអស់នោះ​»​។ 

​កម្មវិធី​ដំណើរកម្សាន្តសប្បុរសធម៌​នេះ ជា​កម្មវិធី​មិន​ស្វែងរក​ប្រាក់ចំណេញ ថវិកា​សល់​ពី​ការចំណាយ គឺ​ត្រូវ​ប្រើ​សម្រាប់​ឧបត្ថម្ភ​ដល់​សហគមន៍​ស្ម័គ្រចិត្ត​ការពារ​សត្វ​ស្លាប​បឹង​ស្នេហ៍​ទាំងអស់​។ សម្រាប់​តម្លៃ​សំបុត្រ ២៩​ដុល្លារ​ក្នុង​១​នាក់ ព័ត៌មាន​បន្ថែម និង​ការចុះឈ្មោះ​ចូលរួម​ទំនាក់ទំនង​តាមរយៈ​ទូរ​សព្ទ័​លេខ ០១២ ៨៨៣ ៨៩៨/ ០៨៧ ៨៨៣ ៨៩៨៕​

© រក្សាសិទ្ធិដោយ thmeythmey.com