អត្ថបទពាណិជ្ជកម្ម
វេរ​លុយ FREE ឱ្យ​មនុស្ស​ជាទី​ស្រលាញ់​តាមរយៈ​តារា​ផេ ក្នុងឱកាស​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន
25, Jan 2019 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​អបអរសាទរ​ពេលវេលា​ដ៏​រីករាយ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ខាងមុខនេះ តារា​ផេ​បានដាក់​ចេញ​ប្រូ​ម៉ូ​សិន​ដ៏​អស់​អស្ចារ្យ​មួយ គឺ​«​វេរ​លុយ FREE ! FREE! »​។ អតិថិជន​តារា​ផេ​ទាំងអស់ អាច​វេរ​លុយ​ទៅកាន់​មិត្តភក្ដិ ក្រុមគ្រួសារ ឬ​អ្នកជា​ទីស្រឡាញ់​យ៉ាង​ងាយស្រួល គឺ រហូតដល់ ៤០​ម៉ឺន​រៀល ឬ ១០០​ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​សេវា​។ ប្រូ​ម៉ូ​សិន​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ រហូតដល់ ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ (​លក្ខខណ្ឌ​នានា​ត្រូវបាន​អនុវត្ត​)​។​
 
​ការ​វេរ​លុយ មាន​ភាពងាយស្រួល​បំផុត​គឺ លោកអ្នក​គ្រាន់តែ​ធ្វើដំណើរ​ទៅកាន់​ភ្នាក់ងារ តារា​ផេ​ដែល​នៅ​ជិត​លោក អ្នក​បំផុត រួចជាស្រេច​។ 
 
​មកទល់​បច្ចុប្បន្ន តារា​ផេ មាន​ភ្នាក់ងារ​ច្រើនជាង ២៧០០ កន្លែង​ដែលមាន​ទីតាំងនៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ហើយ​តារា​ផេ មាន​គម្រោង​ពង្រីក​បណ្ដាញ​ភ្នាក់ងារ​របស់ខ្លួន​ដល់ ៥២០០ នៅ​ដំណាច់​ឆ្នាំនេះ​។ ក្រៅពី​សេវា​វេរ​លុយ ក្នុងប្រទេស​ទូទាំង ២៥ ខេត្ត​ក្រុង តារា​ផេ​មាន​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​ជាច្រើន​រួមមាន សេវា​ដាក់​ប្រាក់​/​ដក​ប្រាក់ បញ្ចូល​កាត​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ​ទឹក ភ្លើង សេវា​ណែនាំ​កម្ចី​ទៅកាន់​អតិថិជន ទូទាត់​ប្រាក់​ជាមួយ​ដៃគូ​ពាណិជ្ជករ ទូទាត់​ប្រាក់​អន​ឡាញ និង​សេវា​ទូទាត់​ប្រាក់ខែ​ជូន​បុគ្គលិក​។​
 
​តារា​ផេ នឹង​ខិតខំ​ប្រឹងប្រែង​ផ្ដល់ជូន​អតិថិជន​នូវ​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​ដែល​រហ័ស សុវត្ថិភាព និង​មាន​ភាពងាយស្រួល ដើម្បី​បំពេញតម្រូវការ​អតិថិជន​គ្រប់​ស្រទាប់​
​វណ្ណៈ​។ សូម​រង់ចាំ​តាមដាន​ដំណឹង និង​ប្រូ​ម៉ូ​សិន​ដ៍​អស្ចារ្យ​ជាច្រើន​ទៀត​ពី​តារា​ផេ​!
 
​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន​របស់​តារា​ផេ តាម​ទូរស័ព្ទ​លេខ 081 799 888 ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារា​ផេ​។ 
 
​មិនទាន់មាន​កម្មវិធី​តារា​ផេ App មែន​ទេ​? សូម​ទាញយក​ឥឡូវនេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS តាម​លីង​ខាងក្រោម​៖
 
​តារា​ផេ រហ័ស សុវត្ថិភាព គ្រប់​ទីកន្លែង ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com