Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ស៊ុយអ៊ែតនេះ ជាក្រុមហ៊ុនឈានមុខគេលើបច្ចេកវិទ្យាយានយន្ត មានមោទកភាព ក្នុងការប្រកាសសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។ អគារតាំងបង្ហាញរថយន្ត Volvo ដ៏ប្រណីតនេះ មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។
Volvo Cars បាននាំចូលនិងចែកចាយដោយ ក្រុមហ៊ុន HGB Group Co., Ltd ដែលក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវរថយន្ត និងសេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៏ដ៏ល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
រថយន្ត Volvo ម៉ូឌែល XC60 ជារថយន្តដែលមានសុវត្ថិភាពបំផុត មិនធ្លាប់មានពីមុនមក ហើយជាម៉ូឌែលដែលក់ដាច់បំផុតនៅទូទាំងពិភពលោក ព្រមទាំងបានទទួលពានរង្វាន់ «រថយន្តពិភពលោកប្រចាំឆ្នាំ 2018»។
រថយន្ត Volvo ម៉ូដែល XC40 ស៊េរីថ្មីជាប្រភេទរថយន្ត SUV ត្រូវបានគេដាក់ឈ្មោះថា«រថយន្តអ៊ឺរ៉ុបនៃឆ្នាំ 2018» តាំងពីមុនពេលចេញទៅទីផ្សាររថយន្ត Volvo ម៉ូដែល XC90 ផងដែរបានទទួលពានរង្វាន់ « រថយន្តប្រភេទ SUV ដ៏ប្រណីតបំផុតប្រចាំសតវត្សរ៍ » និងបានទទួលពាន។ រង្វាន់ជាច្រើនទៀត ដូចជា «Best Midsize Premium SUV» និង«EURO NCAP»។ ជាមួយគ្នានេះដែរ រថយន្ត Volvo ម៉ូដែល S90 នឹងនាំមកនូវសក្តានុពលដ៏ធំធេង នៅលើទីផ្សារកម្ពុជា។
លោក Serdar Sengul ប្រធាន គ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars Cambodia នៃប្រទេសកម្ពុជា បានឲ្យដឹងថា រថយន្ត Volvo Cars ត្រូវបានបង្កើតឡើងនៅឆ្នាំ 1927 នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត ដោយផ្តោតសំខាន់ទៅលើសុវត្តិភាពអ្នកបើកបរ និងអ្នករួមដំណើរជាមួយនៅក្នុងរថយន្ត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺការឆ្ពោះទៅរកការអភិវឌ្ឍ និងបង្កើតការច្នៃប្រឌិតថ្មី ក្នុងពិភពឧស្សាហកម្មរថយន្ត ដូចជាខ្សែក្រវ៉ាត់សុវត្ថិភាព 3 ចំណុច (តាំងពីឆ្នាំ 1959) ត្រូវបានប្រើប្រាស់ នៅគ្រប់ប្រេនរថយន្តទាំងអស់នៅលើពិភពលោក។ នេះហើយគឺ ជាការច្នៃប្រឌិតថ្មីរបស់ Volvo។ នេះជាការបញ្ជាក់បន្ថែមរបស់លោក
Serdar Sengul ដោយលោកបានបន្តថា ក្រុមហ៊ុន Volvo គឺផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរ ជាជាងរកប្រាក់ចំណេញពីវា។
បច្ចុប្បន្នក្រុមហ៊ុន Volvo Cars កំពុងនាំមុខគេក្នុងឧស្សាហកម្មរថយន្តទូទាំងពិភពលោក ក្នុង បច្ចេកវិទ្យាសុវត្ថិភាពអគ្គិសនី និងប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ចក្ខុវិស័យរបស់យើង គឺធ្វើឲ្យអ្នកដំណើរទាំងអស់ដែលប្រើប្រាស់រថយន្ត Volvo មានសុវត្ថិភាពទាំងស្រុង ក្នុងឆ្នាំ2020 ខាងមុខ។ ក្រុមហ៊ុន Volvo Cars ក៏កំពុងបន្តការច្នៃប្រឌិត ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់មនុស្ស មានសុវត្ថិភាព មិនស្មុគស្មាញ និងកាន់តែរីករាយ។ នេះជាការបញ្ជាក់របស់ លោក Serdar Sengul ។
លោក Serdar Sengul ប្រធាន គ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars Cambodia នៃប្រទេសកម្ពុជា បញ្ជាក់ដូច្នេះ៖«ពួកយើងរីករាយណាស់ អំពីកំណើនសេដ្ឋកិច្ចដែលកំពុងបន្តនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស និងការបង្កើនការវិនិយោគពីបរទេស។ យើងមានមោទកភាព ក្នុងការនាំយកម៉ាកដ៏មានកិត្យានុភាពនេះ មកកម្ពុជា»។
សូមបញ្ជាក់ជាថ្មីថា ក្រុមហ៊ុន Volvo car បាននាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co,.Ltd. ហើយអគារតាំងបង្ហាញរថយន្តរបស់យើង ដែលនឹងដាក់ដាក់សម្ពោធនាថ្ងៃទី ៨ ខែ កុម្ភៈនេះ នឹងក្លាយជាអគារតាំងបង្ហាញដ៏ធំបំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Volvo car មានបំណងផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត ដល់អតិថិជនរបស់ខ្លួន ហើយលើសតែពីអគារតាំងបង្ហាញរថយន្តប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលថែទាំរថយន្តដ៏ល្អផងដែរ។
«យើងនឹងផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់ សម្រាប់អតិថិជនរបស់យើង ជាមួយនឹងបុគ្គលិកប្រឹក្សាយោបល់គ្រប់ផ្នែកយ៉ាងមានជំនាញ និងរួសរាយរាក់បំផុតជូនលោកអ្នក ព្រមទាំងមានអាហារសម្រន់ និងភេសជ្ជៈសម្រាប់បម្រើជូនភ្ញៀវទាំងអស់។ លើសពីនេះទៅទៀត យើងមានរថយន្តគ្រប់សេរ៊ី សម្រាប់បើកបរសាកល្បង និងកន្លែងលាងសម្អាតរថយន្តនៅជាន់ទី 2 ផងដែរ»។ លោក Serdar Sengul ប្រធាន គ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars Cambodia នៃប្រទេសកម្ពុជាបញ្ជាក់ដូច្នេះ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន តាមទូរសព្ទលេខ : 095 666 379, 095 666 054 ។ Hotline: 024 900 000 ។
(អត្ថបទពាណិជ្ជកម្ម)