អត្ថបទពាណិជ្ជកម្ម
សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ រៀបចំ «​ពិព័រណ៍​ស្នាដៃ​សិស្ស​ឆ្នាំ​២០១៩» នៅ​ថ្ងៃទី​២៦ ខែមករា​នេះ​
25, Jan 2019 , 2:18 pm        
រូបភាព
​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​ស្នាដៃ​សិស្ស​ឆ្នាំ​២០១៩ ដើម្បី​អបអរសាទរ ដល់​សិស្សានុសិស្ស​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​រៀនសូត្រ ក្នុង​ត្រីមាស​ទី​១ និង​ត្រីមាស​ទី​២ ។ ពិព័រណ៍​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែមករា​នេះ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង ១១:៣០​នាទី​ព្រឹក នៅ​អគារ G កោះ​ពេជ្រ​។​
 
​កម្មវិធី​ពិព័រណ៍​ស្នាដៃ​សិស្ស​នេះ នឹង​ផ្តល់ឱកាស​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ បានធ្វើ​បទ​បង្ហាញ​ពី ស្នាដៃ និង​សមិទ្ធផល​របស់ខ្លួន ក្នុង​រយៈពេល​សិក្សា​ពេលកន្លងមក ជូន​ដល់​មាតាបិតា អាណាព្យាបាល  សមាជិក​ក្រុមគ្រួសារ និង​មិត្តភក្តិ​ទាំងអស់​បាន​យល់ តាមរយៈ​ការពន្យល់​ណែនាំ និង​ការរៀបរាប់​របស់   ប្អូនៗ​ទៅតាម​ប្រធានបទ​នីមួយៗ និង​តាម​ថ្នាក់​មានដូចជា ថ្នាក់​ភាសា​អង់គ្លេស ថ្នាក់​ភាសា​ខ្មែរ និង​ថ្នាក់​ភាសា​ចិន​។​


 
​មាតាបិតា អាណាព្យាបាល សមាជិក​ក្រុមគ្រួសារ និង​មិត្តភក្តិ អាច​ចូលរួម​ទស្សនា​ដោយ​សេរី ដោយ​គ្រាន់តែ ចុះឈ្មោះ​តាម​តំណ​ភ្ជាប់ https://goo.gl/forms/iWePEjnqyRWF7AFj2 នេះ ឬ​ទូរ​សព្ទ​មក​លេខ ០២៣ ៩៧៣ ៩៩៩ ឬ ០៧៧ ២៩៦ ៦៨៨​។ កម្មវិធី​នេះ គាំទ្រ​ដោយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា មន្ទីរ​ព្យាបាល​ធ្មេញ​ប​ស្ចឹ​ម និង​ក្រុមហ៊ុន​មេគង្គ​ណិ​ត​។​


 
​គួរបញ្ជាក់​ផងដែរ​ថា សាលា​ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ មាន​ចំនួន​៤​សាខា​៖ សាខា​បឹង​កេងកង​១ (​កម្រិត​ម​តេ្ត​យ្យ​សិក្សា​) សាខា​អូឡាំពិក (​ម​តេ្ត​យ្យ​សិក្សា​ដល់​បឋមសិក្សា​) សាខា​បឹង​កេងកង​១ អគា​ទី​១ (​បឋមសិក្សា​) និង​សាខា​បឹង​កេងកង​១ អគា​ទី​២ (​មធ្យមសិក្សា​)​។ លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​សព្ទ​៖ 023 936 999/ 023 973 999/ 023 974 999 សម្រាប់​ព័ត៌មាន​លម្អិត និង​ការចូល​ទស្សនា​សាលា ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com