អត្ថបទពាណិជ្ជកម្ម
ទឹកប្រាក់១០០លានរៀលដំបូងគេ ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានទៅលើយុវជនម្នាក់ជាអ្នកបើកឡានរោងចក្រ
× ទឹកប្រាក់ ១០០លានរៀល ដំបូងគេរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នារដូវកាលថ្មី បានទៅយុវជនម្នាក់ ឈ្មោះ គីម ស្រេង អាយុ១៩ឆ្នាំ ។ បច្ចុប្បន្នរូបគេ មានមុខរបរជាអ្នកបើកឡានរោងចក្រ រស់នៅភូមិត្រពាំងលាប ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១ កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។
សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com