អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ជីប ម៉ុង លែ​ន និង​ជីប ម៉ុង រី​ថេ​ល រួមគ្នា​បង្កើត​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ដែល​ផ្តល់​ភាពជឿជាក់ និង​ទាន់សម័យ​ដល់​អតិថិជន​
25, Jan 2019 , 4:41 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ជីបម៉ុង លែ​ន និង​ជីបម៉ុង រី​ថេ​ល បានប្រកាស​ពី​កិច្ចសហការ​រួមគ្នា រវាង​គម្រោង​លំនៅដ្ឋាន​របស់ ជីបម៉ុង លែ​ន និង​គម្រោង​ម​ជ្ឃ​មណ្ឌល​ពាណិជ្ជកម្ម​របស់​ជីប ម៉ុង រី​ថេ​ល ដើម្បី​នាំយក​ភាពជឿជាក់ និង​ភាពទាន់សម័យ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ ការប្រកាស​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ ២០១៩ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​បុគ្គលិក និង​ភ្ញៀវកិត្តិយស​ជាច្រើន​រួប​ទៀត​។​
 
​គម្រោង​នេះ គឺ​ផ្តោតទៅលើ​ភាពជឿជាក់​ក្នុងការ​រស់នៅក្នុង​លំនៅដ្ឋាន ដែល​ប្រកបដោយ​ប្រណិត​ភាព និង​គុណភាព ក្នុង​តំបន់​ដែលមាន​មណ្ឌល​ផ្សារ​ទំនើប ដែល​នាំយក​នូវ​បទពិសោធន៍​ថ្មី ភាព​ស៊ីវីល័យ និង​ទាន់សម័យ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​គម្រោង​លំនៅឋាន​របស់​ជីបម៉ុង លែ​ន ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​ឆ្ងាយ​នោះទេ​។ 




 
​លោក លាង ហេន​រី អគ្គនាយក​ក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ថា ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជីបម៉ុង រី​ថេ​ល គឺជា​ជម្រើស​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត ក្នុងការ​នាំយក​ភាពជឿជាក់ និង​ភាពទាន់សម័យ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើត​មណ្ឌល​ផ្សារ​ទំនើប ក្នុង​បរិវេណ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​របស់ ក្រុមហ៊ុន ជីប ម៉ុង លែ​ន ស្រប​ពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា និយម​រស់នៅក្នុង​តំបន់​ដែលមាន​ភាពងាយស្រួល និង​ទាន់សម័យ​។ លោក លាង ហេន​រី បន្ថែមថា ៖«​តាមរយៈ​ការសហការ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រី​ថេ​ល ដើម្បី​បង្កើត​មណ្ឌល​ផ្សារ​ទំនើប​ក្នុង​តំបន់​លំនៅដ្ឋាន​របស់​យើង​នេះ កាន់តែ​ធ្វើ​ឲ្យ​តំបន់​នោះ មាន​សក្តានុពល​ខ្ពស់ និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រស់នៅ ក៏ដូចជា​អនុញ្ញាត​ឲ្យ​អតិថិជន​ដែល​រស់នៅក្នុង និង​ក្រៅ​គម្រោង ជីប ម៉ុង លែ​ន អាចមក​កម្សាន្ត នៅតាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​របស់ ជីប ម៉ុង រី​ថេ​ល បាន​ដោយ​ងាយស្រួល​»​។ 




 
​លោក ម៉ៃ​ខ​ល វ៉ុ​ង នាយក​ផ្នែក​ម​ជ្ឃ​មណ្ឌល​ពាណិជ្ជកម្ម និង​អាគារ​ពាណិជ្ជកម្ម របស់​ជីប ម៉ុង រី​ថេ​ល បាន​ក៏បាន​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះដែរ​ថា ក្រុមហ៊ុន​ទាំងពីរ នឹង​បន្ត​ចាប់​ដៃគូ  សហការគ្នា ក្នុង​តំបន់​ដែលមាន​សក្កា​នុព​ល​ខ្ពស់ ដើម្បី​បង្កើត​គម្រោង អភិវឌ្ឍ​លំនៅដ្ឋាន ដែលមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដើម្បី​បម្រើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ​។​




 
​គួររំលឹកថា បច្ចុប្បន្ន​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន និង ជីប ម៉ុង រី​ថេ​ល កំពុង​វិនិយោគ​រួមគ្នា​លើ​គម្រោង​ធំៗ ចំនួន ៣ គឺ​គម្រោង The Park Land Sensok នៅតាម​បណ្ដា​យ​ផ្លូវ​ម៉ុង ឫទ្ធី The Park Land 598 ស្ថិតនៅតាម​បណ្ដា​យ​ផ្លូវ​ជា សុផារ៉ា និង​The Land Mark 271 ដែល​ស្ថិតនៅ​លើផ្លូវ ២៧១៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com